វៀតណាមមានគោលបំណងចង់ជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ El Salvador
(VOVWORLD) -លោក Nguyen Hoai Duong បេសកជនពិសេសរបស់ប្រធានរដ្ឋវៀតណាមបានផ្ញើទៅកាន់ប្រធានាធិបតី លោក Nayib Bukele នូវសារលិខិតអំណរសាទររបស់ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។
ឯកអគ្គរដ្ឋទូត Nguyen Hoai Duong (ឆ្វេង) បានអបអរសាទរចំពោះលោកប្រធានាធិបតី Nayib Bukele (ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាថ្ងៃទី ១ ខែមិថុនា នៅក្នុងពិធីទទួលតំណែងរបស់ប្រធានាធិបតី El Salvadorលោក Nayib Armando Bukele Ortez នោះ លោក Nguyen Hoai Duong ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំម៉ិកស៊ិក និង El Salvador បានសម្ដែងគោលបំណងចង់បន្តជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងវៀតណាម និង El Salvador ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
លោក Nguyen Hoai Duong បេសកជនពិសេសរបស់ប្រធានរដ្ឋវៀតណាមបានផ្ញើទៅកាន់ប្រធានាធិបតី លោក Nayib Bukele នូវសារលិខិតអំណរសាទររបស់ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។
ជាកិច្ចឆ្លើយតប លោកប្រធានាធិបតី El Salvador បានស្នើឲ្យលោកឯកអគ្គរដ្ឋទូត Nguyen Hoai Duong ផ្ញើទៅកាន់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong នូវក្ដីថ្លែងអំណរគុណ ព្រមទាំងឯកភាពថាប្រទេសទាំងពីរគប្បីពង្រឹង និងនាំទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ និងជាក់ស្ដែងលើគ្រប់វិស័យនាពេលខាងមុខ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម៕