វៀតណាមមានគោលបំណងថា៖តុលាការយុត្តិធម៌ចេញសាលក្រមប្រកបដោយសមភាពនិងយុត្តិធម៌អំពីរឿងប្តឹងហ្វីលីពីន-ចិន
|
វៀតណាមមានគោលបំណងថា៖តុលាការយុត្តិធម៌ចេញសាលក្រមប្រកបដោយសមភាពនិងយុត្តិធម៌អំពីរឿងប្តឹងហ្វីលីពីន-ចិន |
(VOV)_នាថ្ងៃទី១កក្កដា ឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៍មានអំពីប្រតិកម្មរបស់វៀតណាម ចំពោះការដែល តុលាការយុត្តិធម៌នឹងចេញសាលក្រមចុងក្រោយ នា
ថ្ងៃទី១២កក្កដា អំពីការប្តឹងរបស់ហ្វីលីពីន-ចិន អ្នកនាំពាក្យ ក្រសួងការបរទេសវៀត
ណាម លោក Le Hai Binh បានលើកច្បាស់ថា៖ វៀតណាមទទួលបានសេចក្ដីជូនដំណឹង
អំពីការដែល តុលាការយុត្តិធម៌នឹងចេញសាលក្រមចុងក្រោយនាថ្ងៃទី១២កក្កដាឆ្នាំ
២០១៦។ ជាប្រទេសមួយដែលទាក់ទិនផ្ទាល់ដល់ជំលោះនៅសមុទ្រខាងកើត និងជាប្រ
ទេសសមាជិកនៃអនុសញ្ញា អង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រឆ្នាំ ១៩៨២ វៀត
ណាមជានិច្ចកាលតាមដានជាប់ព្រឹត្តិការណ៍ដែលទាក់ទិនដល់ការប្តឹងតវ៉ានេះ ហើយ
មានគោលបំណងថា៖តុលាការនឹងនាំចេញសាលក្រមយុត្តិធម៌ និងបរានុម័ត បង្កើ
តមូលដ្ឋានមួយដើម្បីដោះស្រាយជំលោះនៅសមុទ្រខាងកើត។ ជាថ្មីម្តងទៀត វៀត
ណាមអះអាងនូវគោលជំហររបស់ខ្លួនគឺវៀតណាមគាំទ្រការដោះស្រាយជំលោះនៅសមុទ្រ
ខាងកើត ដោយសន្តិវិធី ផ្អែកទៅលើច្បាប់អន្តរជាតិ គាំទ្រនិងអនុវត្តគ្រប់គ្រាន់រាល់
ការកំណត់ និងបែបបទនៃអនុសញ្ញា អង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ១៩៨២៕