វៀតណាមមានគោលបំណងវិនិយោគិនបរទេសចែករំលែកបទពិសោធន៍ក្នុង ការកសាងមណ្ឌលសេដ្ឋកិច្ចពិសេស

វៀតណាមមានគោលបំណងវិនិយោគិនបរទេសចែករំលែកបទពិសោធន៍ក្នុង ការកសាងមណ្ឌលសេដ្ឋកិច្ចពិសេស - ảnh 1
អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan

(VOVworld) - នារសៀលថ្ងៃទី៩ កុម្ភៈ នៅរដ្ឋធានីហាណូយ អនុប្រធានរដ្ឋសភា
វៀតណាមលោកស្រី Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយក្រុម វិនិយោគិនបរទេសនិងថ្នាក់ដឹកនាំខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម អំពី ការកសាងគំរោងការណ៍និងការអំពាវនាវវិនិយោគអភិវឌ្ឍន៍មណ្ឌលសេដ្ឋកិច្ច
ពិសេស Bac Van Phong។លោកស្រី Nguyen Thi Kim Ngan បានលើកច្បាស់ ថា វៀតណាមត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភបណ្ដាវិនិយោគិនបរទេសនិងបង្ក លក្ខណៈងាយស្រួលដើម្បីអង្គភាពអាជីវកម្មធ្វើសកម្មភាពប្រកបដោយប្រសិទ្ធ
ភាពនៅវៀតណាម ព្រមទាំងមានគោលបំណងថា វិនិយោគិនបរទេសនឹងចែក រំលែកបទពិសោធន៍ជាមួយវៀតណាមក្នុងការកសាងមណ្ឌលសេដ្ឋកិច្ចពិសេស។ អតីតនាយករដ្ឋមន្រ្តីអៀរឡង់លោក John Burton ប្រធានក្រុមវិនិយោគិនបរទេស
បានអះអាងថា នឹងបន្តផ្លាស់ប្ដូរនិងចែករំលែកជាមួយវៀតណាមរាល់បទពិ សោធន៍ក្នុងការកសាងមណ្ឌលសេដ្ឋកិច្ចពិសេសនាពេលខាងមុខ ព្រមទាំង
សន្យា ថានឹងរួមជាមួយខេត្ត Khanh Hoa ប្រមូលផ្ដុំស្រាវជ្រាវនិងកសាងគំរោង
ការណ៍ អំពីមណ្ឌលសេដ្ឋកិច្ចពិសេស Bac Van Phong៕

ប្រតិកម្មទៅវិញ

ផ្សេងៗ