វៀតណាមមានឋានៈនិងទំនុកចិត្តខ្ពស់លើពិភពលោក

(VOVWORLD) -លោកឯកអគ្គរដ្ឋទូត Kridelka បានអះអាងនូវជំនឿរបស់ខ្លួនថាវៀតណាមអាចក្លាយទៅជាស្ពានតភ្ជាប់ដ៏មានប្រសិទ្ធិភាពរវាងប្រទេសនានា។
វៀតណាមមានឋានៈនិងទំនុកចិត្តខ្ពស់លើពិភពលោក - ảnh 1 បុគ្គលិកពេទ្យពិនិត្យសីតុណ្ហភាពរាងកាយរបស់មនុស្សចូលនិងចាកចេញពីមន្ទីរពេទ្យ Bach Mai (ទីក្រុងហាណូយ) (រូបថត៖ VNA)

វៀតណាមមានឋានៈនិងទំនុកចិត្តខ្ពស់លើពិភពលោក។ នេះគឺការចែករំលែករបស់លោកឯកអគ្គរដ្ឋទូត Philippe Kridelka ប្រធានស្ថានបេសកម្មបែលហ្ស៊ិកនិងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅក្នុងបទសម្ភាសន៍សារព័ត៌មាននៅឯអង្គការសហប្រជាជាតិនាពេលថ្មីៗនេះ។ លោកឯកអគ្គរដ្ឋទូត Kridelka បានអះអាងនូវជំនឿរបស់ខ្លួនថាវៀតណាមអាចក្លាយទៅជាស្ពានភ្ជាប់ដ៏មានប្រសិទ្ធិភាពរវាងប្រទេសនានា។

នាពេលខាងមុខ វៀតណាមនឹងមានឱកាសចូលរួមវិភាគទានបន្ថែមទៀតដល់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីទទួលបានការឯកភាពគ្នា ដើម្បីទុកឲ្យប្រទេសសមាជិកអចិន្រ្តៃយ៍នៃ អ.ស.ប ដូចជាប្រទេសរុស្ស៊ី អាមេរិកនិងចិន បានយល់ច្បាស់គ្នាទៅវិញទៅមកបន្ថែមទៀត។ ទន្ទឹមនឹងនេះដែរ លោកឯកអគ្គរដ្ឋទូត Kridelka បានសង្កត់ធ្ងន់ថាវៀតណាមនិងបែលហ្ស៊ិកមានជំនឿទុកចិត្តលើប្រព័ន្ធសណ្តាប់ធ្នាប់ដោយផ្អែកលើច្បាប់ ដើម្បីដោះស្រាយបញ្ហានិងបញ្ហាប្រឈមរបស់ពិភពលោក។ ប្រទេសទាំងពីរគាំទ្រយ៉ាងពេញទំហឹងចំពោះយុត្តិធម៌ក្នុងការកាត់ក្តីឧក្រិដ្ឋកម្មនៅក្នុងតុលាការអន្តរជាតិ ក៏ដូចជាផ្តល់យុត្តិធម៌សម្រាប់រយៈពេលអន្តរកាលនៃប្រទេសក្រោយជម្លោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ