វៀតណាមមានបំណង WHO បន្តជួយឧបត្ថម្ភវៀតណាមលើវិស័យសុខាភិបាល

វៀតណាមមានបំណង WHO បន្តជួយឧបត្ថម្ភវៀតណាមលើវិស័យសុខាភិបាល - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Shin Young-soo នាយកអង្គការសុខភាពពិភពលោក (WHO)

(VOVworld)-នារសៀលថ្ងៃទី២០កញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
 វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Shin
 Young-soo នាយកអង្គការសុខភាពពិភពលោក (WHO) ទទួលបន្ទុកតំបន់ប៉ាស៊ីហ្វិក
 ខាងលិច ដែលកំពុងមានដំណើរទស្សនកិច្ចការងារនៅវៀតណាម។​ នៅក្នុងជំនួបនេះ
 នាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc បានស្នើ WHO បង្កើនការជួយឧបត្ថម្ភវិទ្យា
សាស្ត្រ ហិរញ្ញវត្ថុក៏ដូចជាប្រមូលផ្តុំរាល់ប្រភពកម្លាំងពលំរបស់ដៃគូអភិវឌ្ឍន៍នានា
សម្រាប់វៀតណាម។​លោក​Nguyen Xuan Phuc ឲ្យដឹងថែមទៀតថា រដ្ឋាភិបាលវៀត
ណាម​កំពុងប្រញាប់ប្រញាល់កសាងផែនការមេសំដៅអនុវត្តនូវគោលដៅអភិវឌ្ឍន៍
និរន្តរភាពរបស់អង្គការសហប្រជាជាតិនិងមានបំណងទទួលបានការជួយឧបត្ថម្ភពី
អង្គការអន្តរជាតិនានាជាពិសេសគឺអង្គការសុខភាពពិភពលោក។

        រីឯខ្លួនវិញ លោក Shin Young-soo នាយកអង្គការសុខភាពពិភពលោក (WHO)
បានអះអាងថា នឹងបង្កើនទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម ព្រមទាំង
 មានបំណងថា រដ្ឋាភិបាលវៀតណាមនឹងផ្តោតការយកចិត្តទុកដាក់ កែលំអរប្រព័ន្ធ
សុខា ភិបាល និងលើកកំពស់អត្រាជនវៀតណាមចូលរួមការធានារ៉ាប់រងសុខភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ