វៀតណាមមានបំណងចង់ចេញសេចក្តីថ្លែងការណ៍រួម បង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-ម៉ិកស៊ិកក្នុងពេលឆាប់ៗនេះ

(VOVWORLD) - វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ជំរុញទំនាក់ទំនងប្រពៃណីជាមួយបណ្តាប្រទេសនៅអាមេរិកឡាទីន ជាពិសេសគឺជាមួយរដ្ឋ សភា និងប្រជាជនម៉ិកស៊ិក។
វៀតណាមមានបំណងចង់ចេញសេចក្តីថ្លែងការណ៍រួម បង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-ម៉ិកស៊ិកក្នុងពេលឆាប់ៗនេះ - ảnh 1លោកឧត្តមសេនីយឯក Tran Quang Phuong អនុប្រធានរដ្ឋសភាទើបនឹងអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសម៉ិកស៊ិក

លោកឧត្តមសេនីយឯក Tran Quang Phuong អនុប្រធានរដ្ឋសភាទើបនឹងអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសម៉ិកស៊ិកពីថ្ងៃចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែកញ្ញា។ នេះជាសកម្មភាពកិច្ចការបរទេសរបស់សភា ដើម្បីអនុវត្តន៍គោលនយោបាយលើកកំពស់ទំនាក់ទំនងវៀតណាម - ម៉ិកស៊ិកឡើងដល់កម្រិតភាពជាដៃគូលើគ្រប់ជ្រុងជ្រោយក្នុងឆ្នាំនេះ ក៏ដូចជាសំដៅអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនាឆ្នាំ២០២៥។

ក្នុងដំណើរទស្សនកិច្ចនេះ អនុប្រធានរដ្ឋសភាវៀតណាមបានជួបពិភាក្សា ជាមួយតំណាងសភាទាំងពីរ និងស្ថាប័នពាក់ព័ន្ធមួយចំនួនរបស់ម៉ិកស៊ិក។ ក្នុងជំនួបធ្វើការទាំងនេះ អនុប្រធានរដ្ឋសភា លោក Tran Quang Phuong បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ជំរុញទំនាក់ទំនងប្រពៃណីជាមួយបណ្តាប្រទេសនៅអាមេរិកឡាទីន ជាពិសេសគឺជាមួយរដ្ឋ សភា និងប្រជាជនម៉ិកស៊ិក។ តាមអនុប្រធានរដ្ឋសភាថា រហូតមកដល់ពេលនេះ ទំនាក់ទំនងវៀតណាម-ម៉ិកស៊ិកបានឈានដល់កម្រិតខ្ពស់ថ្មី សមស្របសម្រាប់ ប្រទេសទាំងពីរលើកកំពស់ទំនាក់ទំនងឡើងដល់កម្រិតភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ។ រដ្ឋសភាវៀតណាមគាំទ្រ និងមានគោលបំណងថា ភាគីទាំងពីរនឹងពិភាក្សា និងឯកភាពគ្នាក្នុងពេលឆាប់ៗនេះលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម បង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-ម៉ិកស៊ិក។

ជាការឆ្លើយតប ថ្នាក់ដឹកនាំម៉ិកស៊ិកបានអះអាងថា ម៉ិកស៊ិកតែងតែមានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយវៀតណាមលើគ្រប់បណ្តាញ ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។ ថ្នាក់ដឹកនាំម៉ិកស៊ិកបានគូសបញ្ជាក់ពីតម្រូវការក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ។ អំពីកិច្ចសហប្រតិបត្តិការសភា ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី; ជំរុញការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ បន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាសភាពហុភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ