វៀតណាមមានបំណាងចង់ជំរុញខ្លាំងការកសាងខឿនសេដ្ឋកិច្ចឌីជីថល

(VOVWORLD) -ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះរាល់គំនិតផ្តួចផ្តើមដ៏ល្អប្រសើររបស់បណ្ដាសម្ព័ន្ធក្រុមហ៊ុនចំពោះវៀតណាម ក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។
វៀតណាមមានបំណាងចង់ជំរុញខ្លាំងការកសាងខឿនសេដ្ឋកិច្ចឌីជីថល - ảnh 1 ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue

នៅក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន នាថ្ងៃទី ១៣ កញ្ញា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue មានជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុ បច្ចេកវិទ្យាសកលចំនួន ៤០ និងសហគ្រាសក្នុងស្រុកចំនួន ៥ ដោយមានគោលបំណងស្វែងរកដំណោះស្រាយ ដើម្បីវៀតណាមកសាងឲ្យបានប្រព័ន្ធ អេកូឡូស៊ីចាប់អាជីពក្នុងខឿនសេដ្ឋកិច្ចឌីជីថល នាំវៀតណាម អភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងចីរភាព។

នៅក្នុងជំនួបសន្ទនានេះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះរាល់គំនិតផ្តួចផ្តើមដ៏ល្អប្រសើររបស់បណ្ដាសម្ព័ន្ធក្រុមហ៊ុនចំពោះវៀតណាម ក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ លោក ឧបនាយករដ្ឋមន្ត្រីបន្តលើកឡើងយ៉ាងច្បាស់នូវទស្សនៈរបស់រដ្ឋាភិបាលវៀតណាមអំពីបដិវត្តន៍បច្ចកវិទ្យានាពេលបច្ចុប្បន្ន គឺនាំមូកនូវឱកាសច្រើនជាងការសាកល្បង ។ នេះគឺជាបដិវត្តន៍អពីការរកឃើញតម្រូវការថែមទៀត បដិវត្តន៍បច្ចេកវិទ្យា។ ហេតុដូច្នេះ រដ្ឋាភិបាលវៀតណាមមានគោលបំណង់សហប្រតិបត្តិការជាមួយដៃគូ និងបណ្តាប្រទេសដទៃទៀត។ ក្រៅពីការផ្តល់យោបល់អំពីបរិយាកាសវិនិយោគនិយាយរួម ក៏នឹងចែករំលែកការសម្រេចប្រព័ន្ធអេកូឡូស៊ីសម្រាប់ខឿនសេដ្ឋកិច្ចឌីជីថលអំពីប្រភពធនធានមនុស្សនិងរបៀបរបបឲ្យបានឆាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ