វៀតណាមមានបំណងចង់បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ

(VOVWORLD) - ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត លោក Mai Phan Dung បានអះអាងថា វៀតណាមនឹងតែងតែជាសមាជិកសកម្ម និងមានការទទួលខុសត្រូវ តាមរយៈការរួមចំណែកប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងលើគ្រប់វិស័យនៅវេទិកាពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ។ 
វៀតណាមមានបំណងចង់បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ - ảnh 1ឯកអគ្គរដ្ឋទូត លោក Mai Phan Dung និងអគ្គនាយកនៃការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ - លោកស្រី Tatiana Valovayab  (ប្រភព៖  TTXVN)

ឯកអគ្គរដ្ឋទូត Mai Phan Dung បានអញ្ជើញជូនសារតាំងជូនលោកស្រី Tatiana Valovaya អគ្គនាយកនៃការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) នៅថ្ងៃទី ២៨ ខែកុម្ភៈ ដោយចាប់ផ្តើមអាណត្តិជាផ្លូវការជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិផ្សេងទៀតនៅទីក្រុងហ្សឺណែវ។

ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត លោក Mai Phan Dung បានអះអាងថា វៀតណាមនឹងតែងតែជាសមាជិកសកម្ម និងមានការទទួលខុសត្រូវ តាមរយៈការរួមចំណែកប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងលើគ្រប់វិស័យនៅវេទិកាពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ។ លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវបំណងចង់បន្តជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអង្គការសហប្រជាជាតិក្នុងអាណត្តិរបស់លោក ជាពិសេសនៅពេលដែលវៀតណាមកំពុងបំពេញតួនាទីជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិ ២០២៣-២០២៥ និងឈរឈ្មោះជាថ្មីម្តងទៀតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៦-២០២៨។

រីឯខ្លួនវិញ អគ្គនាយកលោកស្រី Valovaya បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងកិច្ចសហប្រតិបត្តិការរបស់វៀតណាមជាមួយអ.ស.បនិយាយរួម ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាម និងការិយាល័យអ.ស.បនៅទីក្រុងហ្សឺណែវនិយាយដោយឡែក លើវិស័យជាច្រើន ជាពិសេសការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកស្រី Valovaya បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលជាដៃគូដែលអាចទុកចិត្តបាន ជាសមាជិកសកម្ម និងមានការចូលរួមចំណែកសំខាន់ៗជាច្រើនក្នុងការបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ។ អង្គការសហប្រជាជាតិមានបំណង បន្តកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងគម្រោងជាច្រើនទៀតនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ