វៀតណាមមានបំណងចង់បន្តជំរុញទំនាក់ទំនងជាមួយអាមេរិកអោយរីក ចម្រើនប្រកបដោយប្រសិទ្ធភាពនិងជាក់ស្ដែង

(VOVWORLD) - បក្ស រដ្ឋ វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយអាមេរិក ហើយមានបំណង ចង់បន្តជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនិងជាក់ស្ដែង ដើម្បីផលប្រយោជន៍របស់គ្នាទៅវិញទៅមក នាំមក នូវកំណើន ការងារធ្វើសម្រាប់ប្រទេសទាំងពីរ ក្នុងនោះជោគជ័យនៃកិច្ច សហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគជាកម្លាំងចលករជំរុញទំនាក់ ទំនងរវាងប្រទេសទាំងពីរ។
វៀតណាមមានបំណងចង់បន្តជំរុញទំនាក់ទំនងជាមួយអាមេរិកអោយរីក ចម្រើនប្រកបដោយប្រសិទ្ធភាពនិងជាក់ស្ដែង - ảnh 1ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ TTXVN) 

នារសៀលថ្ងៃទី៥ខែកុម្ភៈ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមវៀតណាមលោក Nguyen Van Binh បានទទួលជួបជាមួយក្រុមការងារនៃ រតនាគារជាតិអាមេរិកដឹកនាំដោយលោក Michell Silk ឧបការីស្ដីទីរបស់ រដ្ឋមន្រ្តីរតនាគារជាតិអាមេរិកដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។   

      នៅក្នុងជំនួបនេះ លោក Nguyen Van Binh បានអះអាងថា បក្ស រដ្ឋ វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយអាមេរិក ហើយមានបំណង ចង់បន្តជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនិងជាក់ស្ដែង ដើម្បីផលប្រយោជន៍របស់គ្នាទៅវិញទៅមក នាំមក នូវកំណើន ការងារធ្វើសម្រាប់ប្រទេសទាំងពីរ ក្នុងនោះជោគជ័យនៃកិច្ច សហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគជាកម្លាំងចលករជំរុញទំនាក់ ទំនងរវាងប្រទេសទាំងពីរ។  

       ចំណែកឯឧបការីស្ដីទីរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកលោក Michell Silk បានអះអាងនូវការសន្យានឹងបន្តរួមដំណើរ សហការយ៉ាងស្អិតរមួតជាមួយ បក្ស រដ្ឋាភិបាលវៀតណាម ដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ អោយរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ