វៀតណាមមានបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងយ៉ាងខ្លាំងក្លាថែមទៀតជាមួយអ៊ុយក្រែន

(VOVWORLD) - នារសៀលថ្ងៃទី ៤ ខែមីនាឆ្នាំ ២០២១ នៅទីក្រុងគៀវ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាម ប្រចាំនៅអ៊ុយក្រែន លោក Nguyen Hong Thach បានអញ្ជើញជូនសារតាំងដល់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky។ 
វៀតណាមមានបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងយ៉ាងខ្លាំងក្លាថែមទៀតជាមួយអ៊ុយក្រែន - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ុយក្រែន លោក Nguyen Hong Thach (ឆ្វេង) និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky (រូបថត៖ VOV)

នៅក្នុងពិធីជួបសម្តែងការគួរសម បន្ទាប់ពីបានជូនសារតាំងរួចមក ឯកអគ្គរដ្ឋទូត  លោក Nguyen Hong Thach បានអះអាងថា វៀត ណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយអ៊ុយក្រែន ហើយសង្ឃឹមថា ទំនាក់ទំនងនេះនឹងអភិវឌ្ឍយ៉ាងខ្លាំងក្លាលើគ្រប់បណ្តាញរបស់រដ្ឋ រដ្ឋសភានិងរដ្ឋាភិបាលនិងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន។ លោកឯកអគ្គរដ្ឋទូតក៏មានបំណងចង់ឲ្យលោកប្រធានាធិ បតីនិងក្រសួងស្ថាប័ននានារបស់អ៊ុយក្រែន បង្កើតលក្ខខណ្ឌនិងបរិយាកាសអំណោយផលសម្រាប់សហគមន៍វៀតណាមនៅអ៊ុយក្រែននឹងនរចិត្តក្នុងការរស់នៅ ការសិក្សារៀនសូត្រនិងរកស៊ីធ្វើអាជីវកម្ម។

ក្នុងឱកាសនេះឯកអគ្គរដ្ឋទូត Nguyen Hong Thach បានបញ្ជូនសេចក្តីអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទៅកាន់ប្រធានាធិ បតី Volodymyr Zelensky និងភរិយា ក្នុងពេលវេលាសមស្រប។ ប្រធានាធិបតី Volodymyr Zelensky បានទទួលយកការអញ្ជើញនេះដោយរីករាយ ហើយដំណើរទស្សនកិច្ចនេះនឹងត្រូវរៀបចំឡើងតាមរយៈបណ្តាញការ ទូត។

រីឯខ្លួនវិញលោកប្រធានាធិបតី Volodymyr Zelensky បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលវៀតណាមទទួលបានក្នុងកិច្ចការផ្លាស់ប្តូរថ្មី អភិវឌ្ឍន៍សេដ្ឋកិច្ច សមាហរណកម្មតំបន់និងអន្តរជាតិ និងលើកកំពស់សុខុមាលភាពប្រជាជន។ លោកប្រធានាធិបតីរូបនេះក៏មានគោលបំណង ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន ជាពិសេសផលិតកម្មវ៉ាក់សាំង ពាណិជ្ជកម្មនិងវប្បធម៌ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ