វៀតណាមមានបំណងថាសហគ្រាសឹង្ហបុរីជាច្រើននឹងបន្តមកវិនិយោគ

(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅសឹង្ហបុរី នាព្រឹកថ្ងៃទី២៧ វិច្ឆិកា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួល ជួបសហគ្រាសសឹង្ហបុរីដែលមានការវិនិយោគនៅវៀតណាម។

វៀតណាមមានបំណងថាសហគ្រាសឹង្ហបុរីជាច្រើននឹងបន្តមកវិនិយោគ - ảnh 1 ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបសន្ទនាជាមួយតំណាងសហគ្រាសសឹង្ហបុរី (រូបថត៖ VOV)

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan សំដែងគោលបំណងថា មានសហគ្រាសសឹង្ហបុរីកាន់តែជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃមកបណ្ដាក់ទុននៅ វៀតណាម។ ដោយសារជ័យជំនះរបស់វិនិយោគិនបរទេសក៏ជាជ័យជំនះរបស់ វៀតណាមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច។ លោកស្រី Nguyen Thi Kim Ngan អះអាងថា វៀតណាមសន្យាបង្កលក្ខណៈងាយស្រួលបំផុតសំរាប់សហ គ្រាសបរទេសនិយាយរួមនិងសហគ្រាសសឹង្ហបុរីនិយាយដោយឡែកដែលមកធ្វើអាជីវកម្មនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ