វៀតណាមមានបំណងបន្តការពង្រឹងនិងធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងមិត្ដភាពប្រពៃណីជាមួយគុយបាជានិច្ច

វៀតណាមមានបំណងបន្តការពង្រឹងនិងធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងមិត្ដភាពប្រពៃណីជាមួយគុយបាជានិច្ច - ảnh 1
សមាជិក មជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការកិច្ចការបរទេស
មជ្ឈឹមលោក Hoang Binh Quan បេសកជនពិសេសរបស់អគ្គ
លេខាបក្សលោក Nguyen Phu Trong


(VOVworld)- វៀតណាមមានបំណងបន្តការពង្រឹងនិងធ្វើឲ្យស៊ីជម្រៅទំនាក់ទំនង
ចំណងមិត្ដភាពប្រពៃណីជាមួយគុយបាជានិច្ច។​នេះជាការអះអាងរបស់សមាជិក
មជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមលោក Hoang Binh Quan បេសកជនពិសេសរបស់អគ្គលេខា​បក្សលោក Nguyen Phu Trong ក្នុងការ ជួប
សន្ទនាជាមួយលេខាទី១ គណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានក្រុមប្រឹក្សារដ្ឋ និង
ក្រុមប្រឹក្សារដ្ឋមន្ត្រីគុយបា លោក Raul Castro  សំដៅជូនដំណឹងអំពីលទ្ធផល នៃ
មហាសន្និបាតលើកទី១២របស់បក្សកុម្មុយនិស្តវៀតណាមនាថ្ងៃទី៨មិនានៅ រដ្ឋ ធានីឡាហាវ៉ាន់ប្រទេសគុយបា។​នៅទីនេះ លោកប្រធាន Raul Castro បានជូន ពរចំពោះជោគជ័យនៃមហាសន្និបាតបក្សលើកទី១២របស់វៀតណាម នឹងចាត់
ទុកថា ជ័យជម្នះ នៃមហាសន្និបាតនេះនឹងបង្កើតឡើងគ្រឹះនយោបាយសំខាន់ សម្រាប់កិច្ចការផ្លាស់ប្តូថ្មីនិងកសាងសង្គមនិយមនៅវៀតណាម។​លោក​Raul
Castro បានសង្កត់ធ្ងន់ថា គុយបាវាយតម្លៃខ្ពស់និងយកចិត្តទុកដាក់នូវបទ ពិសោធន៍របស់វៀតណាមក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ព្រមទាំងអះ
អាងថា នឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យ កាន់តែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងឱកាសនេះដែរ លោក Raul Castro ក៏ បានឧទ្ទេសនាមសង្ខេបនូវដំណើការត្រៀមរៀបចំមហាសន្និបាតបក្សលើកទី៧ របស់បក្សកុម្មុយនិស្តគុយបាដែលនឹងប្រព្រឹត្តទៅនាខែមេសាឆ្នាំ២០១៦ខាងមុខផង
ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ