វៀតណាមមានបំណងឲ្យជប៉ុនបន្តដើរតួនាទីដឹកនាំក្នុងការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី

(VOVWORLD) - សម័យប្រជុំត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មលើកទី១៣របស់ជប៉ុន បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ កក្កដា នៅទីស្នាក់ ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ។ 
វៀតណាមមានបំណងឲ្យជប៉ុនបន្តដើរតួនាទីដឹកនាំក្នុងការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី - ảnh 1 លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai។ (រូបថត៖ TTXVN)

លោកស្រី ឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំ នៅអង្គការសហប្រជាជាតិ WTO និងអង្គការអន្តរជាតិផ្សេងៗនៅទីក្រុងហ្សឺ ណែវបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

ថ្លែងនៅទីនេះ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានអះអាង ថា វៀតណាមវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ជប៉ុនក្នុងខឿនសេដ្ឋកិច្ច សកល តំបន់អាស៊ី-ប៉ាស៊ីហ្វិក និងចំពោះវៀតណាម។ លោកស្រីក៏បាន វាយតម្លៃខ្ពស់ចំពោះការដែលជប៉ុនជាសមាជិកមួយក្នុងចំណោមសមាជិកដ៏សំខាន់ក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយឈរលើច្បាប់។ តាមនោះ ជប៉ុនបានចូលរួមយ៉ាងសកម្មហើយជំរុញការសន្យាធ្វើសេរីភាវូបនីយកម្ម ពាណិជ្ជកម្មនិងវិនិយោគក្នុង WTO និងវេទិកានានាលើពិភពលោក ក៏ដូចជា យន្តការតំបន់ផ្សេងៗទៀត សំដៅដោះស្រាយបញ្ហាប្រឈមចំពោះពាណិជ្ជ កម្មសកល។     

វៀតណាមសង្ឃឹមថា ជប៉ុនបន្តដើរតួនាទីដឹកនាំក្នុងការពង្រឹងប្រព័ន្ធ ពាណិជ្ជកម្មពហុភាគី បង្កលក្ខណៈងាយស្រួលសម្រាប់ពាណិជ្ជកម្មនិងវិនិ យោគ ក៏ដូចជារួមចំណែកទៅក្នុងការអភិវឌ្ឍប្រកប ដោយវិបុលភាពនៅក្នុង តំបន់និងលើទូទាំងពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ