វៀតណាមមានពលករជនបទចំនួនជាង ១ លាន នាក់ត្រូវបានបណ្តុះ បណ្ដាលវិជ្ជាជីវៈ

 (VOVworld) – នាព្រឹកថ្ងៃទី ៥ មេសា រដ្ឋមន្ត្រីក្រសួង ការងារ យុទ្ធជនពិការនិង
សង្គមកិច្ចវៀតណាម លោក​ស្រី Pham Thi Hai Chuyen បានជួបសន្ទនា online
ជាមួយប្រជាជន នៅគេហទំព័រអេឡេចត្រូនិកនៃរដ្ឋាភិបាលវៀតណាមស្ទីអំពី
បញ្ហា ការងារធ្វើ ការបណ្តុះបណ្ដាលវិជ្ជាជីវៈនិងការបញ្ជូនពលករទៅធ្វើការងារ
នៅឯបរទេស ដែលប្រជាជនយកចិត្តទុកដាក់ជាច្រើនបំផុត។ ស្តីពីបញ្ហាកាត់
បន្ថយគ្រោះថ្នាក់ពលកម្ម លោកស្រី Pham Thi Hai Chuyen បានឲ្យដឹងថា៖

“នាពេលខាងមុខ យើងខ្ញុំនឹងបង្កើនថ្នាក់រៀនបំប៉នចំណេះដឹងអំពីសុវត្តិភាព
ពលកម្ម ការអនុវត្តតាមច្បាប់អំពីសុវត្តិភាពពលកម្ម។ យើងខ្ញុំនឹងបំផុស ឃោសនាអំពីការយល់ដឹងសុវត្តិភាពពលកម្មនៅសាលារៀន។ ម្យ៉ាងទៀត
យើង ត្រូវបង្កើនការត្រួតពិនិត្យបណ្ដាម្ចាស់ដែលប្រើប្រាស់ពលករក្នុងការ
អនុវត្តច្បាប់អំពី សុវត្តិភាពពលម្ម ឲ្យខ្លាំងក្លាថែមទៀត។”

បន្ទាប់ពី ១ ឆ្នាំអនុវត្តកម្មវិធីគោលដៅជាតិអំពីការងារធ្វើនិងបណ្តុះបណ្ដាល
វិជ្ជាជីវៈក្នុងដំណាក់កាល ២០១២ - ២០១៥​ វៀតណាមមានពលករជនបទ
ចំនួនជាង ១ លាននាក់ត្រូវបានបណ្តុះបណ្ដាលវិជ្ជាជីវៈ៕

វៀតណាមមានពលករជនបទចំនួនជាង ១ លាន នាក់ត្រូវបានបណ្តុះ បណ្ដាលវិជ្ជាជីវៈ - ảnh 1
យុទ្ធជនពិការនិង សង្គមកិច្ចវៀតណាម លោកស្រី Pham Thi Hai Chuyen បានជួបសន្ទនា online ជាមួយប្រជាជន (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ