វៀតណាមមានមហាសេដ្ឋីចំ​នួន​ ៧ នាក់ក្នុងបញ្ជីរបស់ Forbes

(VOVWORLD) - ទស្សនាវដ្ដី Forbes (អាមេរិក) ទើបបានប្រកាសបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកឆ្នាំ ២០២២។ ដែលក្នុងនោះ វៀតណាមមានតំណាងធុរជនចំនួន ៧នាក់។
វៀតណាមមានមហាសេដ្ឋីចំ​នួន​ ៧ នាក់ក្នុងបញ្ជីរបស់ Forbes - ảnh 1មហាសេដ្ឋីវៀតណាម ៧រូប ដែលបានចូលក្នុងបញ្ជីឈ្មោះមហាសេដ្ឋរបស់ Forbes ឆ្នាំ២០២២នេះ។ (រូបថត៖ vnexpress)

តំណាងធុរជនទាំងនេះរួមមានៈ ប្រធានសម្ព័ន្ធក្រុមហ៊ុន Vingroup លោក Pham Nhat Vuong;នាយកប្រតិបត្តិ VietJet Air លោកស្រី Nguyen Thi Phuong Thao; ប្រធានសម្ព័ន្ធក្រុមហ៊ុន Hoa Phat លោក Tran Dinh Long; ប្រធានធនាគារ Techcombank លោក Ho Hung Anh; ប្រធានក្រុមហ៊ុន Thaco លោក Tran Ba Duong; ប្រធាន Masan លោក Nguyen Dang Quang និងប្រធាន Nova Group លោក Bui Thanh Nhon។

នេះជាលើកទី១០ហើយ ដែលលោក Pham Nhat Vuong បានចូលក្នុងបញ្ជីនេះ ដោយមានទ្រព្យសម្បត្តិប្រមាណ ៦.២ពាន់លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់លេខ ៤១១ នៅលើពិភពលោក។ បន្ទាប់មក លោកស្ត្រី Nguyen Thi Phuong Thao ក៏ស្ថិតក្នុងបញ្ជីឈ្មោះមហាសេដ្ឋជាលើកទី៦ដែរ ដោយមានទ្រព្យសម្បត្តិប្រមាណ ៣,១ ពាន់លានដុល្លារ។

នៅលើពិភពលោក នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បច្ចុប្បន្នគឺជាអ្នកមានបំផុតនៅលើពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិប្រមាណ ២១៩ ពាន់លានដុល្លារ។ ស្ថាបនិក Amazon លោក Jeff Bezos ជាប់ចំណាត់ថ្នាក់ទីពីរ។ បន្ទាប់មកគឺប្រធាននិងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន LVMH លោក Bernard Arnault និងសហស្ថាបនិក Microsoft លោក Bill Gates ។

ដើម្បីចូលឈ្មោះក្នុងបញ្ជីនេះ វិធីសាស្រ្តដែល Forbes បានជ្រើសរើស គឺប៉ាន់ប្រមាណទំហំទ្រព្យសម្បត្តិរបស់បុគ្គលម្នាក់ៗ ដោយផ្អែកលើតម្លៃភាគហ៊ុននិងអត្រាប្តូរប្រាក់គិតត្រឹមថ្ងៃទី ១១ ខែមីនា។ ឆ្នាំនេះ ពិភពលោកមានមហាសេដ្ឋីចំនួន ២.៦៦៨ នាក់ តិចជាង ៨៧ នាក់បើប្រៀបធៀបនឹងឆ្នាំ២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ