វៀតណាមមិនរកឃើញករណីឆ្លងជំងឺ Covid-19 នៅក្នុងសហគមន៍​ក្នុងរយៈ​ពេល ២៦ ថ្ងៃជាប់ៗគ្នាឡើយ

(VOVWORLD) - នាបច្ចុប្បន្ននេះ ករណីឆ្លងជំងឺសរុបមានចំនួន ២៨៨ នាក់ នៅវៀតណាម។

ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា៖ គឹតត្រឹមម៉ោង ៦ ព្រឹកថ្ងៃទី ១២ ខែឧសភា វៀតណាមបន្តមិនរកឃើញ ករណីឆ្លងជំងឺ Covid-19 ថ្មីឡើយ។ នាបច្ចុប្បន្ននេះ ករណីឆ្លងជំងឺសរុបមានចំនួន ២៨៨ នាក់។ ដូច្នេះហើយ វៀតណាមមិនរកឃើញករណីឆ្លងជំងឺ Covid-19 នៅក្នុងសហគមន៍ក្នុងរយៈពេល ២៦ ថ្ងៃជាប់ៗគ្នាឡើយ។

នាបច្ចុប្បន្ននេះ វៀតណាមបានព្យាបាលជាសះស្បើយសម្រាប់ករណីឆ្លងជំងឺ Covid-19 ចំនួន ២៤៩ នាក់ ហើយនៅមាន ៣៩ នាក់ទៀតកំពុងត្រូវបានព្យាបាលនៅតាមមណ្ឌលសុខាភិបាលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ