វៀតណាមមានអ្នកជម្ងឺកូវីដ ១៩ ថ្មីចំនួន២១៧នាក់ទៀត

(VOVWORLD) - ក្នុងចំណោមករណីឆ្លងថ្មីនេះ ខេត្ត Bac Giang មាន ៧៣ករណី ទីក្រុងហូជីមិញ ៨០ ករណី និងទីក្រុងដាណាំង ១៨ ករណី។

យោងតាមព័ត៌មានពីក្រសួងសុខាភិបាលបានឲ្យដឹងថា គិតចាប់តាំងពីវេលាម៉ោង១៨ ថ្ងៃទី១៩ មិថុនា ដល់វេលាម៉ោង១២ ថ្ងៃទី២០ មិថុនា វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មីចំនួន២១៧ករណីបន្ថែមទៀត។ ក្នុងនោះករណីនាំចូលមានចំនួន១១ករណីដែលបានធ្វើចត្តាឡីស័កភ្លាមៗនៅខេត្ត Tay Ninh Thai Binh Kien Giang Binh Duong និង An Giang។ ចំណែកឯករណីឆ្លងក្នុងប្រទេសមានចំនួន២០៦ករណី ក្នុងនោះ មាន១៩៨ករណីត្រូវបានរកឃើញនៅក្នុងមណ្ឌលចត្តាឡីស័ក ឬតំបន់បិទខ្ទប់។

ក្នុងចំណោមករណីឆ្លងថ្មីនេះ ខេត្ត Bac Giang មាន៧៣ករណី ទីក្រុងហូជីមិញ ៨០ ករណី និងទីក្រុងដាណាំង ១៨ ករណី។

ដូច្នេះ គិតត្រឹមរសៀលថ្ងៃទី២០ មិថុនា វៀតណាមមានអ្នកជម្ងឺកូវីដ ១៩ សរុបចំនួន១៣.១១៧នាក់ ក្នុងនោះករណីត្រូវបានព្យាបាលជាសះស្បើយមានចំនួន៥០៥៤ករណី ខណៈដែលករណីស្លាប់មានចំនួន ៦៦ករណី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ