វៀតណាមមានឱកាសជាច្រើនដើម្បីធ្វើអាជីវកម្មទីផ្សារហាឡាលនៅអាស៊ីអាគ្នេយ៍

(VOVWORLD) - កាលពីថ្ងៃទី ៣១ តុលា នៅទីក្រុងហូជីមិញ មជ្ឈមណ្ឌលពន្លឿនពាណិជ្ជកម្មនិង ការវិនិយោគ (ITPC) បានសម្របសម្រួលជាមួយមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្ម និងស្ថានកុងស៊ុលឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី ដើម្បីរៀបចំវេទិកាសហប្រតិបត្តិ ការ និងអភិវឌ្ឍន៍វិស័យហាឡាល ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

យោងតាមការធ្វើស្ថិតិ នាបច្ចុប្បន្ន ពិភពឥស្លាមមានប្រជាជនជាង ២ពាន់លាន នាក់ ដែលរស់នៅក្នុងប្រទេសចំនួន ១១២ ក្នុងនោះ ប្រទេសចំនួន ៥៧ ជាសមាជិក នៃអង្គការសហប្រតិបត្តិការឥស្លាម (OIC)។ ជាពិសេស ប្រជាជនឥស្លាមស្រូបយក ភាគច្រើននៅតំបន់អាស៊ី (៦២%) ជាពិសេសនៅក្នុងប្លុកអាស៊ាន។ របាយការណ៍របស់ អង្គការកសិកម្មនិងស្បៀងអាហារ នៃអង្គការសហប្រជាជាតិ (FAO) បានឲ្យដឹងថា ការចំណាយលើអាហារហាឡាលរបស់សហគមន៍ឥស្លាមលើទូទាំងពិភពលោកកាន់តែ កើនឡើងៗ ដែលរំពឹងថានឹងឈានដល់ ១,៨ ទ្រីលានដុល្លារអាមេរិកនៅឆ្នាំ ២០២៤ និង ១៥ ទ្រីលានដុល្លារនៅឆ្នាំ ២០៥០។ មិនត្រឹមតែប៉ុណ្ណោះទេ ការអភិវឌ្ឍវិស័យ ហាឡាលនឹងជំរុញការអភិវឌ្ឍនៃវិស័យ និងសេវាកម្មដែលភ្ជាប់ជាមួយទៀតផង។
បណ្ដាតំណាងដែលចូលរួមសន្និសីទបានចាត់ទុកថា នេះគឺជាឱកាសដើម្បីវៀត ណាមទាក់ទាញវិនិយោគិននិងភ្ញៀវទេសចរឥស្លាមមកធ្វើអាជីវកម្ម និងទេសចរណ៍នៅ វៀតណាម រួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ហើយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ បណ្តាប្រទេសក្នុង OIC។ ដើម្បីឆ្លៀតយកឱកាសនេះ ទីក្រុងហូជីមិញកំពុងផ្តោតការ យកចិត្តទុកដាក់លើគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មហាឡាល ជាពិសេស វិស័យម្ហូបអាហារ និងវិស័យគាំទ្រដូចជា ភស្តុភារ ឃ្លាំងទំនិញ តាមនោះបង្កើតបណ្ដុំ សេវាកម្មជាប់ស្តង់ដារហាឡាល បម្រើសហគមន៍ជនឥស្លាម ហើយសហគ្រាសដែល ជាប់ស្តង់ដារនាំចេញហាឡាលនឹងកាន់តែកើនឡើងទាំងគុណភាព និងបរិមាណ។
ក្នុងរយៈពេលវែង ទីក្រុងនឹងគាំទ្រ ហើយបង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសក្នុងការ ទទួលបានព័ត៌មាន បង្កើនឱកាសតភ្ជាប់តំបន់និយាយរួម ដើម្បីអភិវឌ្ឍន៍ខ្សែសង្វាក់ ផ្គត់ផ្គង់ផលិតផលហាឡាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ