វៀតណាមម៉ីយ៉ាន់ម៉ារំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូត

វៀតណាមម៉ីយ៉ាន់ម៉ារំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូត - ảnh 1

(VOVworld) - នាថ្ងៃទី២៧ ឧសភា នៅរដ្ឋធានីហាណូយ សម្ព័ន្ធបណ្ដាអង្គការមិត្តភាព
វៀតណាមនិងសមាគមមិត្តភាពវៀតណាម-ម៉ីយ៉ានម៉ាបានរៀបចំពិធីរំលឹកខួបអនុ
ស្សាវរីយ៍លើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ម៉ីយ៉ាន់ម៉ា (ថ្ងៃទី
២៨ ឧសភា)។ថ្លែងមតិនៅទីនេះ ប្រធានសមាគមមិត្តភាពវៀតណាម-ម៉ីយ៉ាន់ម៉ា
លោក Chu Cong Phung បានរំលឹកឡើងវិញនូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិ
បតិ្តការរវាងវៀតណាមនិងម៉ីយ៉ាន់ម៉ាក្នុងអំឡុង៤០ឆ្នាំកន្លងទៅ។លោកបានសម្ដែង
ជំនឿជាក់ថា ដោយមានការខំប្រឹងប្រែងរួមរបស់ភាគីទាំង២ ទំនាក់ទំនងមិត្តភាព
និងកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើនរវាងវៀតណាម និងម៉ីយ៉ាន់ម៉ា នឹងបន្ត
ទទួលបានសមិទ្ធិជាច្រើនថែមទៀត ឆ្លើយតបទៅនឹងផល ប្រយោជន៍ជាក់ស្ដែង
របស់ប្រជាជាតិនៃប្រទេសទាំង២ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហ ប្រតិបតិ្តការ
និងភាពសម្បូររុងរឿងនៅក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ