វៀតណាម-ម៉ារ៉ុក ខំប្រឹងប្រែងជំរុញទំហំពាណិជ្ជកម្ម

(VOVWORLD) -នារសៀលថ្ងៃទី១៩ធ្នូ នៅទីក្រុងហាណូយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយប្រធានសភាជាន់ទាប ម៉ារ៉ុក លោក Habib El Malki ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុកថា៖ ប្រទេសទាំងពីរមានសក្ដានុភាពជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ដូចជា៖ថមពល ផលិតកម្មជី 
វៀតណាម-ម៉ារ៉ុក ខំប្រឹងប្រែងជំរុញទំហំពាណិជ្ជកម្ម - ảnh 1វៀតណាម-ម៉ារ៉ុក ខំប្រឹងប្រែងជំរុញទំហំពាណិជ្ជកម្ម 

នារសៀលថ្ងៃទី១៩ធ្នូ នៅទីក្រុងហាណូយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយប្រធានសភាជាន់ទាប ម៉ារ៉ុក លោក Habib El Malki ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុកថា៖ ប្រទេសទាំងពីរមានសក្ដានុភាពជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ដូចជា៖ថមពល ផលិតកម្មជី ធនាគារ បច្ចេកវិទ្យាព័ត៌មាន ទេសចរណ៍និងកសិកម្ម។ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ ភាគីទាំងពីរត្រូវផ្លាស់ប្តូរអំពីបទពិសោធន៍ ក្នុងវិស័យសេដ្ឋកិច្ច-សង្គមកិច្ច ជួយឧបត្ថម្ភដើម្បីរួមគ្នាអភិវឌ្ឍន៍ ជំរុញទំហំពាណិជ្ជកម្មទ្វេភាគីកើន៥ដង ក្នុងឆ្នាំ២០១៨។
រីឯ ប្រធានសភាជាន់ទាប ម៉ារ៉ុក លោក Habib El Malkiបានស្នើអោយភាគីទាំងពីរគប្បីបង្កលក្ខណះដើម្បីសហគ្រាសនៃប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូរ ជួបប្រាស្រ័យ និងស្វែងរកឱកាសសហប្រតិបត្តិការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ