វៀតណាម-ម៉ារ៉ុកខំប្រឹងប្រែងបង្កើនទំនាក់ទំនងទ្វេភាគីថែមទៀត

(VOVWORLD) - នាថ្ងៃទី ១៩ ធ្នូ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយប្រធានសភាជាន់ទាបព្រះរាជានាចក្រម៉ារ៉ុក លោក Habib El Malki ដេលកំពុងមានដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
វៀតណាម-ម៉ារ៉ុកខំប្រឹងប្រែងបង្កើនទំនាក់ទំនងទ្វេភាគីថែមទៀត - ảnh 1 វៀតណាម-ម៉ារ៉ុកខំប្រឹងប្រែងបង្កើនទំនាក់ទំនងទ្វេភាគីថែមទៀត

(VOVWORLD) - នាថ្ងៃទី ១៩ ធ្នូ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយប្រធានសភាជាន់ទាបព្រះរាជានាចក្រម៉ារ៉ុក លោក Habib El Malki ដេលកំពុងមានដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ក្នុងជំនួបសន្ទនា អគ្គលេខា លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ដំណើរទស្សនកិច្ចនៅវៀតណាមនៃគណៈប្រតិភូសមាជិកសភាម៉ារ៉ុកគឺជា ចំណុចលេចធ្លោក្នុងទំនាក់ទំនងល្អប្រសើររវាងស្ថាប័ននីតិបញ្ញាត្តិនិយាយដោយឡែកនិងទំនាក់ទំនងមិត្តភាពប្រពៃណីរបស់ប្រទេសទាំងពីរនិយាយរួម។ អគ្គលេខាបក្សបានវាយតំលៃខ្ពស់ចំពោះតួនាទីនិងឋានៈរបស់ម៉ារ៉ុបក្នុងតំបន់មជ្ឈឹមបូព៌ារនិងអាហ្វ្រិកខាងជើង ព្រមទាំង ស្នើឲ្យភាគីទាំងពីរខំប្រឹងប្រែងបង្កើនថែមទៀតទំនាក់ទំនងទ្វេភាគី ពង្រីកយន្តការសហប្រតិបត្តិការ លើកទឹកចិត្តជំរុញយ៉ាងខ្លាំងផ្លាស់ប្តូរគណៈប្រតិភូស្ថាប័័័នផ្នែកគ្រប់ជាន់ថ្នាក់និងសកម្មភាពជួបប្រាស្រ័យប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ