វៀតណាម-ម៉ាឡេស៊ីជំរុញខ្លាំងកិច្ចសហប្រតិបត្តិការយោធា

          (VOV)_នាព្រឹកថ្ងៃទី២៥ កុម្ភះ នៅទីស្នាក់ការក្រសួងការពារប្រទេស វៀតណាម  នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពា​រ​ប្រទេសវៀតណាម បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិម៉ាឡេស៊ី 
ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ​លោក Dato’ Seri Hishammuddin Tun
Husein ដែលបានកំពុងបំពេញទស្សនកិច្ច​នៅវៀតណាម ក្នុងរយៈ ពេល២ ថ្ងៃគឺថ្ងៃទី២៤ និងទី២៥កុម្ភះ។

វៀតណាម-ម៉ាឡេស៊ីជំរុញខ្លាំងកិច្ចសហប្រតិបត្តិការយោធា - ảnh 1
វៀតណាម-ម៉ាឡេស៊ីជំរុញខ្លាំងកិច្ចសហប្រតិបត្តិការការពារជាតិ

          ថ្លែងមតិនៅទីនេះលោក រដ្ឋមន្ត្រី Phung Quang Thanh បានវាយតំលៃខ្ពស់​ចំពោះដំណើរទស្សនកិច្ចលើកនេះរបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ
ម៉ាឡេស៊ី និងអះអាងថា៖​ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកពង្រឹងនិង​
ពង្រីកទំនាក់​ទំ​នង​មិត្តភាព ទំនុកទុកចិត្តគ្នាទៅវិញទៅមក រវាងប្រជាជន និង​កង
ទ័ពនៃប្រទេសទាំង​ពីរ។ ​ភាគីទាំងពីរបានវាយតំលៃខ្ពស់ចំពោះរាល់លទ្ធផលក្នុង
កិច្ចសហប្រតិបត្តិ​យោធានាពេលកន្លងទៅ​។នាពេលខាងមុខ​ ក្រសួងការពារជាតិ
នៃ ប្រទេសទាំងពីរវៀតណាម-ម៉ាឡេស៊ី នឹងបន្តជំរុញកិច្ច​សហប្រតិ​បត្តិ​ការលើ
គ្រប់ វិស័យ ផ្លាស់ប្តូរគណៈប្រតិភូ​ កងទ័ពជើងទឹក កិច្ចសហប្រតិបត្តិការបណ្ដុះ
បណ្ដាល…លៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ