វៀតណាមយកចិត្តទុកដាក់ជានិច្ចនូវទំនាក់ទំនងជាមួយជប៉ុន

វៀតណាមយកចិត្តទុកដាក់ជានិច្ចនូវទំនាក់ទំនងជាមួយជប៉ុន - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នៅក្នុងការ ទទួលជួបជាមួយលោក Tshutumu Takebe ទីប្រឹក្សាពិសេសនៃសម្ព័ន្ធ សមាជិកសភាមិត្តភាពជប៉ុន-វៀតណាម


(VOVworld)- វៀតណាមយកចិត្តទុកដាក់ជានិច្ចនូវទំនាក់ទំនងជាមួយជប៉ុន។​នេះ ជាការអះអាងរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នៅក្នុងការ ទទួល
ជួបជាមួយលោក Tshutumu Takebe ទីប្រឹក្សាពិសេសនៃសម្ព័ន្ធ សមាជិកសភា
មិត្តភាពជប៉ុន-វៀតណាម ដែលកំពុងមានដំណើរទស្សនកិច្ចការងារ នៅវៀតណាម។
នៅទីនេះ លោក Tran Dai Quang បានវាយតម្លៃខ្ពស់ចំពោះ គោលគំនិតបង្កើត
មហាវិទ្យាល័យវៀតណាម-ជប៉ុននៅវៀតណាម ដែលក្នុងនោះ មានការរួមចំណែក
របស់លោក Takebe បានបង្ហាញច្បាស់នូវទំនាក់ទំនង ដ៏ល្អប្រសើរវាងប្រទេសទាំង
ពីរ។​លោកប្រធានរដ្ឋសុំឲ្យ ជប៉ុនបន្តចែករំលែកនិងជួយឧបត្ថម្ភវៀតណាមក្នុងកិច្ច
ការកសាងប្រទេសជាតី ជាពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផលិតកម្មកសិកម្ម
និងទប់ ទល់ជាមួយនឹងបំរ៉ែបំរួលអាកាសធាតុ។ ដោយ យល់ស្របជាមួយនឹងសំណើរ របស់ប្រធានរដ្ឋលោក Tran Dai Quang លោក Takebe បានចាត់ទុកថា ការ​កសាងមហា
វិទ្យាល័យវៀតណាម-ជប៉ុនជាមូលដ្ឋានសំខាន់សំដៅអនុវត្តគោល គំនិតបង្កើតដេប៉ា
ដឺម៉ងបណ្តុះបណ្តាលប្រភពធនធានមនុស្សជាន់ខ្ពស់ដើម្បីឆ្លើយតបនឹងតម្រូវការ អភិវឌ្ឍន៍នៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ