វៀតណាមយកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

(VOV) – នារសៀលថ្ងៃទី ១៦ មិនានៅទីស្នាក់ការរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម
Nguyen Sinh Hung បានទទួលជួបសន្ទនាជាមួយ ប្រធានគណៈកម្មាធិការកិច្ចការបេទេស សហប្រតិបត្តិការអន្តរជាតិ​ ព័ត៌មាននិងផ្សព្វផ្សាយរដ្ឋសភាកម្ពុជា Chheang Vun។ ប្រធានរដ្ឋសភាវៀតណាមបានអះអាង គោលនយោបាយមុនក៏ដូចជាក្រោយរបស់
វៀតណាមគឺនិងយកចិត្តទុកដាក់ដល់ការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណី​ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយកម្ពុជាឲ្យខ្លាំងក្លាថែមទៀត។ លោក
Nguyen Sinh Hung បានអះអាងទៀតថា៖ រដ្ឋសភានិងរដ្ឋាភិបាលវៀតណាមជានិច្ចកាល យកចិត្តទុកដាក់ដល់ទំនាក់ទំនងដ៏ល្អប្រសើនេះ ដែលជាទ្រព្យសម្បិត្តរួម មិនអាចកាត់
ថ្លៃបាន របស់ប្រជាជាតិនៃប្រទេសទាំង២ ត្រូវការបន្តពង្រឹង ដើម្បីការអភិវឌ្ឍន៍សម្បូរុង
រឿងរបស់ប្រទេសនិមួយៗ ដើម្បីសន្តិភាពនិងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់និងលើ
សកលលោក។
លោក Chheang Vun បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ ប្រធានរដ្ឋសាភាវៀត
ណាម Nguyen Sinh Hung ដែលបានទទួលជួប សន្ទនាជាមួយគណៈប្រតិភូកម្ពុជានិងអះ
អាងថា៖ រដ្ឋសភា រាជរដ្ឋាភិបាល​និងប្រជាជនកម្ពុជាជានិច្ចកាលយកចតិ្តទុកដាក់និងខំ
ប្រឹងប្រែងអស់ពី កំលាំងកាយចិត្តរបស់ខ្លួន ដើម្បីពូនជ្រុំទំនាក់ទំនងមិត្តភាពរវាងប្រជា
ជននៃ ប្រទេសទាំង២ឲ្យខ្លាំងក្លាថែមទៀត។ ក្រៅពីនោះ លោក Chheang Vun បានរាយ
ការណ៍ជូនប្រធានរដ្ឋសភា Nguyen Sinh Hung អំពីលទ្ធផលនៃ ការចរចារជាមួយគណៈ
កម្មធិការកិច្ចការបរទេសវៀតណាម ដែលទើបនឹង បានប្រព្រឹត្តទៅនាព្រឹកថ្ងៃនេះដែរ។ភាគីទាំង២បានឯកភាពលើខ្លឹមសារសំខាន់ជាច្រើន រវាងរដ្ឋសភានៃប្រទេសទាំង២ លើ
បណ្ដាវិស័យដូចជា៖ ផ្លាស់ប្តូរ គណៈប្រតិភូជាន់ខ្ពស់ ជួបប្រាស្រ័យបណ្ដាស្ថាប័ន្ធរបស់
រដ្ឋសភា បណ្ដាក្រុមសមាជិកសភា ចុះហេត្ថលេខាលើការព្រមព្រៀងសហប្រតិបត្តិការ
ទ្វេភាគី។ ភាគីទាំង២ក៏បានព្រមព្រៀងបណ្ដាខ្លឹមសារ សំដៅជំរុញ កិច្ចសហប្រតិបត្តិការ
ក្នុងតំបន់ត្រីគោណអភិវឌ្ឍន៍វៀតណម ឡាវ កម្ពុជា​​ ក្នុងរយៈ ពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ