វៀតណាមយកចិត្តទុកដាក់ដោះស្រាយពាក្យបណ្តឹងតវ៉ាប្ដឹងតវ៉ានិងប្រឆាំងអំពើពុករលួយ

វៀតណាមយកចិត្តទុកដាក់ដោះស្រាយពាក្យបណ្តឹងតវ៉ាប្ដឹងតវ៉ានិងប្រឆាំងអំពើពុករលួយ - ảnh 1
(រូបថត៖VGP)

(VOVworld) - វៀតណាមយកចិត្តទុកដាក់ដល់ការងារដោះស្រាយបណ្តឹងតវ៉ានិងការ
ចោទប្រកាន់និងបង្ការប្រឆាំងអំពើពុករលួយ។នេះជាការអះអាងរបស់ឧបនាយក
រដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកប្រឆាំងអំពើពុករលួយ
លោក Nguyen Xuan Phuc នៅជំនួបសន្ទនាជាមួយលោក Wong Hong Kuan នាយក
ស្ថាប័នស៊ើបអង្កេតអំពើពុករលួយសឹង្ហបុរីដែលកំពុងបំពេញទស្សនកិច្ចនៅវៀត
ណាមនាថ្ងៃទី២១ កក្កដា។លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា
វៀតណាមចាត់ទុកការងារអធិការកិច្ច ដោះស្រាយបណ្តឹងតវ៉ាការចោទប្រកាន់
បង្ការប្រឆាំងអំពើពុករលួយជាភារកិច្ចសំខាន់ ជាអាទិភាព១ដើម្បីកសាងខឿន
រដ្ឋបាលជំនាញ ទំនើប ធ្វើសកម្មភាពប្រកបដោយប្រសិទ្ធិភាពនិងតម្លាភាព។

រីឯលោក Wong Hong Kuan បានវាយតំលៃខ្ពស់ចំពោះរាល់ការផ្ដើមគំនិតក្នុងការ
ងារបង្ការប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលវៀតណាមនាពេលកន្លេងទៅ។
លោកក៏មានគោលបំណងថា ស្ថានប័នអធិការកិច្ចនៃប្រទេសទាំង២នាពេលខាង
មុខនឹងបន្តសហប្រតិបតិ្តការយ៉ាងស្អិតរមួតថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ