វៀតណាមយកចិត្តទុកដាក់និងតាមដានយ៉ាងដិតដល់ការវិវត្តន៍ដ៏ស្មុគស្មាញនៅក្នុងតំបន់សមុទ្ររបស់ប្រទេសអាស៊ានមួយចំនួន

(VOVWORLD) - វៀតណាមមានគោលបំណងដ៏យ៉ាងស្មោះសរថា សិទ្ធិ ផល ប្រយោជន៍ដ៏ស្របច្បាប់និងត្រឹមត្រូវរបស់ប្រទេសនានាដែលត្រូវបានកំណត់ស្របទៅតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ត្រូវបានគោរព ហើយភាគីទាក់ទិនទាំងអស់ត្រូវតែមានការទទួលខុស ត្រូវគោរពច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាស្ដីពីច្បាប់សមុទ្រនោះ។
វៀតណាមយកចិត្តទុកដាក់និងតាមដានយ៉ាងដិតដល់ការវិវត្តន៍ដ៏ស្មុគស្មាញនៅក្នុងតំបន់សមុទ្ររបស់ប្រទេសអាស៊ានមួយចំនួន - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang 

នាថ្ងៃទី២១ មេសា ឆ្លើយសំណួររបស់អ្នកយកព័ត៌មានទាក់ទិនដល់ការ វិវត្តន៍ដ៏ស្មុគស្មាញនៅក្នុងតំបន់សមុទ្ររបស់ប្រទេសអាស៊ានមួយចំនួននាពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា ជាប្រទេសជាប់នឹងសមុទ្រខាងកើតនិងជាសមាជិក អាស៊ាន វៀតណាមបានយកចិត្តទុកដាក់និងតាមដានស្ថានភាពយ៉ាង ដិតដល់។ វៀតណាមមានគោលបំណងដ៏យ៉ាងស្មោះសរថា សិទ្ធិ ផល ប្រយោជន៍ដ៏ស្របច្បាប់និងត្រឹមត្រូវរបស់ប្រទេសនានាដែលត្រូវបានកំណត់ស្របទៅតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ត្រូវបានគោរព ហើយភាគីទាក់ទិនទាំងអស់ត្រូវតែមានការទទួលខុស ត្រូវគោរពច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាស្ដីពីច្បាប់សមុទ្រនោះ ក៏ ដូចជាបង្ហាញការសន្យាអភិវឌ្ឍទំនាក់ទំនងរវាងបណ្ដាប្រទេសប្រកបដោយមិត្តភាព សន្តិភាព ស្ថិរភាពនិងសហប្រតិបតិ្តការនៅសមុទ្រខាងកើត នៅ ក្នុងតំបន់និងលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ