វៀតណាមយកចិត្តទុកដាក់វេទិកាសន្ទនាShangri-la និងសកម្មចូលរួមមតិនៅវេទិការ

វៀតណាមយកចិត្តទុកដាក់វេទិកាសន្ទនាShangri-la និងសកម្មចូលរួមមតិនៅវេទិការ - ảnh 1
ឧត្តមសេនីយ៍ឯក Nguyen Chi Vinhជួបសន្ទនាជាមួយបណ្ឌិត Tim Hux Ley


(VOVworld)- វៀតណាមយកចិត្តទុកដាក់វេទិកាសន្ទនាSangri-laនិងសកម្មចូលរួម
មតិនៅវេទិការ។ នេះជាកាអះអាងរបស់ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុ
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នាថ្ងៃទី១៧មេសាក្នុងការជួប សន្ទនា
ជាមួយបណ្ឌិត Tim Hux Ley នាយកវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្រ្ត អន្តរជាតិ
តំបន់អាស៊ី។ លោក Nguyen Chi Vinh បានថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ
សឹង្ហបុរី បានរៀបចំការទទួលយ៉ាងរួសរាយរាក់ទាក់ និងបង្កលក្ខណៈ ងាយស្រួល
ដើម្បីវៀតណាម បង្ហាញទស្សនរបស់ខ្លួន ពេលដែលចូលរួមវេទិកា សន្ទនា
Shangri-laនឹងមានបំណងថា វេទិការសន្ទនាSangri-laនៅសឹង្ហបុរីនាពេល ខាងមុខ នឹង
បន្តជាទីតាំងដើម្បីប្រទេសនីមួយៗបញ្ចេញទស្សនរបស់ខ្លួន។ លោក Nguyen Chi
Vinh ឲ្យដឹងថា វៀតណាមទទួលបានសេចក្តីអញ្ជើញចូលរួមវេទិកា នាចុងខែឧសភា
នេះ​ព្រមទាំងនឹងមានការរួមចំណែកយ៉ាងសកម្មចូលក្នុងរបៀប វារៈនៃវេទិការនេះ
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ