វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន១៤.៣១៤នាក់ក្នុងរយៈពេល២៤ម៉ោងកន្លងមក

(VOVWORLD) - ករណីឆ្លងថ្មីត្រូវបានរកឃើញនៅតាមខេត្ត ក្រុងចំនួន៦១ ក្នុងនោះ តំបន់ចំនួន២ មានចំនួនករណីឆ្លងថ្មីជាង១០០០នាក់គឺ ទីក្រុងហូជីមិញ (១.៤៩១នាក់) និងទីក្រុង Can Tho (១.១៣២នាក់)។

គិតចាប់តាំងពីម៉ោង៤ល្ងាចថ្ងៃទី៤ដល់ម៉ោង៤ល្ងាចថ្ងៃទី៥ ខែធ្នូ វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីចំនួន១៤.៣១៤នាក់ ក្នុងនោះករណីក្នុងប្រទេសចំនួន១៤.៣១២នាក់។ ករណីឆ្លងថ្មីត្រូវបានរកឃើញនៅតាមខេត្ត ក្រុងចំនួន៦១ ក្នុងនោះ តំបន់ចំនួន២ មានចំនួនករណីឆ្លងថ្មីជាង ១០០០នាក់គឺ ទីក្រុងហូជីមិញ (១.៤៩១នាក់) និងទីក្រុង Can Tho (១.១៣២នាក់)។ ក្នុងថ្ងៃដដែល មានអ្នកជម្ងឺបានជាសះស្បើយចំនួន១.៧១១នាក់ និងករណីស្លាប់ចំនួន១៩៩នាក់។

ពាក់ព័ន្ធដល់ការចាក់វ៉ាក់សាំងវិញ គិតត្រឹមល្ងាចថ្ងៃទី៥ ខែធ្នូ វៀតណាមបានចាក់វ៉ាក់សាំងសរុបចំនួនជាង១២៧លានដូស ក្នុងនោះចាក់ដូសទី១បានជាង៧៣លានដូស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ