វៀតណាមរៀបចំសិក្ខាសាលាពន្លឿនពាណិជ្ជកម្មនៅអេហ្ស៊ីប

វៀតណាមរៀបចំសិក្ខាសាលាពន្លឿនពាណិជ្ជកម្មនៅអេហ្ស៊ីប - ảnh 1

(VOVworld) - នាថ្ងៃទី១៣ ឧសភា ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបបានសហ
ការជាមួយសភាពាណិជ្ជកម្មទីក្រុង Ismailia រៀបចំសិក្ខាសាលាក្រោម ប្រធានបទ
“ទីផ្សារវៀតណាម៖សក្ដានុភាពនិងឱកាសធ្វើអាជីវកម្ម” សំដៅឧទ្ទេស នាមអំពី
ឱកាសសហប្រតិបតិ្តការជាមួយវៀតណាមនិងពន្លឿនសកម្មភាពពាណិ ជ្ជកម្មទ្វេ
ភាគី។ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីបលោក Dao Thanh Chung បានចាត់
ទុកថា អង្គភាពអាជីវកម្មនៃប្រទេសទាំង២គប្បីសកម្មចូលរួម ផ្សារណាត់ពាណិជ្ជ
កម្ម ការតាំងពិព័រណ៍និងសិក្ខាសាលាវិនិយោគដែលត្រូវបាន ភាគីទាំង២រៀបចំ
ឡើង ក្នុងបំណងស្វែងរកឱកាសសហប្រតិបតិ្តការ។ប្រទេសទាំង២មានសក្ដានុ
ភាពសហប្រតិបតិ្តការដ៏ធំធេងក្នុងវិស័យដូចជាកសិកម្ម រុក្ខកម្ម និងជលផល។
ដោយហេតុនេះ ស្ថានប័នមានសមត្ថកិច្ចនានានៃប្រទេសទាំង២ ត្រូវស្វែងរក
ដំណោះស្រាយឲ្យបានសមស្របសំដៅធ្វើអាជីវកម្មអស់ពីសក្ដានុភាពទាំងនេះ
ដើម្បីនាំមកនូវផលប្រយោជន៍សំរាប់ភាគីទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ