វៀតណាមរៀបចំសិក្ខាសាលាស្តីពីសិទ្ធិរបស់កម្មករលើសមុទ្រនៅស្វីស

(VOVworld)-នៅខាងក្រៅកិច្ចប្រជុំលើកទី៣២នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប
ដែល បានប្រព្រឹត្តទៅនៅប្រទេសស្វីសនោះ ក្រុមបេសកកម្មអចិន្ត្រៃយ៍របស់វៀត
ណាមនៅ ទីក្រុង Geneva បានរួមសហការជាមួយអង្គការពលកម្មអន្តរជាតិ (ILO)
រៀបចំសិក្ខា សាលាអន្តរជាតិ ស្តីពី “ការធានាបរិយាកាសធ្វើការ មានសុវត្ថិភាព
សម្រាប់កម្មករ លើសមុទ្រ”។​ចូលរួមក្នុងសិក្ខាសាលានេះ មានក្រុមបេសកកម្ម
អចិន្ត្រៃយ៍នៅក្រុង Geneva ចំនួន៣០និងអង្គការអន្តរជាតិទាក់ទិននានាមួយចំនួន
ទៀត។ តំណាងចូលរួម បានវាយតម្លៃខ្ពស់ចំពោះរាល់ការខំប្រឹងប្រែងរបស់វៀត
ណាមនិង ILO ក្នុងការរៀបចំ សិក្ខាសាលានេះជាពិសេស ក្នុងកាលៈទេសៈដែល
សិទ្ធិរបស់កម្មករលើសមុទ្រនៅក្នុង តំបន់អាស៊ីអាគ្នេយ៍និយាយរួមនិងលើពិភព
លោកនិយាយដោយឡែកកំពុងប្រឈមមុខ នឹងការសាកល្បងជាច្រើន។

បញ្ចប់សិក្ខាសាលានេះ​ឯកអគ្គរដ្ឋទូតនិងជាតំណាងអចិន្ត្រៃយ៍របស់វៀតណាម
អមអ.ស.បលោក Nguyen Trung Thanh បានលើកឡើងសំណើរមួយចំនួនដូចជា
 ការជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីការប្រឆាំងនឹងចោរសមុទ្រ សង្គ្រោះ
 បន្ទាន់ ព្រមទាំងអំពាវនាវឲ្យសហគមន៍អន្តរជាតិបន្តការស្រាវជ្រាវកសាងនិងពង្រឹង
 យន្តការអន្តរជាតិមួយសម្រាប់ធានាផលប្រយោជន៍របស់អ្នកនេសាទ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ