វៀតណាមរៀប​ចំសន្និសីទកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអាស៊ី-ប៉ាស៊ីហ្វិកលើកទី១១

(VOVWORLD) - នេះជាលើកទី២ហើយដែលកាកបាទក្រហមវៀតណាមមានកិត្តិយសធ្វើជាម្ចាស់ផ្ទះនៃសន្និសីទថ្នាក់តំបន់ (លើកទី១ គឺនៅឆ្នាំ១៩៩៨)។

សន្និសីទកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអាស៊ី-ប៉ាស៊ីហ្វិក លើកទី១១ (AP-១១) ដែលរៀបចំឡើងដោយសមាគមកាកបាទក្រហមវៀតណាម នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ២០ ខែធ្នូ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងជារៀងរាល់ ៤ ឆ្នាំម្តង ដើម្បីតម្រង់ទិសសម្រាប់ផែនការសកម្មភាពនៃតំបន់ទាំងមូល នាពេលខាងមុខ។ សន្និសិទនេះត្រូវបានរំពឹងថានឹងទាក់ទាញគណៈប្រតិភូក្នុងស្រុកនិងបរទេសរាប់រយនាក់មកចូលរួម ក្នុងនោះមាន ៣៥០នាក់ ជាភ្ញៀវអន្តរជាតិ។

វៀតណាមរៀប​ចំសន្និសីទកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអាស៊ី-ប៉ាស៊ីហ្វិកលើកទី១១ - ảnh 1អនុប្រធានកាកបាទក្រហមវៀតណាម លោក Nguyen Hai Anh បានជូនដំណឹងអំពីសន្និសីទនេះ។

នៅក្នុងសន្និសីទកាសែតប្រកាសពីព្រឹត្តិការណ៍នេះ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក Nguyen Hai Anh អនុប្រធានកាកបាទក្រហមវៀតណាមបានមានប្រសាសន៍ថា៖ ប្រធានបទនៃសន្និសីទឆ្នាំនេះគឺ "អាស៊ី-ប៉ាស៊ីហ្វិកត្រៀមខ្លួនរួចជាស្រេចនៅចំពោះមុខគ្រោះមហន្តរាយ"។ នេះគឺជាប្រធានបទសមស្រប ឆ្លើយតបនឹងការរំពឹងទុករបស់ប្រទេសជាច្រើន រួមទាំងកាកបាទក្រហមវៀតណាមផងដែរ។ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនប្រាំនៅលើពិភពលោក ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការប្រែប្រួលអាកាសធាតុ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ គ្រោះធម្មជាតិ ជំងឺរាតត្បាត និងសោកនាដកម្មជាច្រើនបានកើតឡើងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដូច្នេះបណ្តាប្រទេសបានជ្រើសរើសប្រធានបទនេះ  ដើម្បីពិនិត្យមើលឡើងវិញនូវការរួមចំណែករបស់ប្រទេសនីមួយៗ ក្នុងការធូរស្រាលហានិភ័យនៃគ្រោះធម្មជាតិ លើកកម្ពស់សមត្ថភាពបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងរឹងមាំនៅពេលប្រឈមមុខនឹងគ្រោះសោកនាដកម្ម។

វៀតណាមរៀប​ចំសន្និសីទកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអាស៊ី-ប៉ាស៊ីហ្វិកលើកទី១១ - ảnh 2ថ្នាក់ដឹកនាំសមាគមកាកបាទក្រហមវៀតណាមជួបជាមួយអ្នកសារព័ត៌មាន ដើម្បីជូនដំណឹងអំពីសន្និសីទអន្តរជាតិលើកទី១១ នៃកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអាស៊ី-ប៉ាស៊ីហ្វិក។

នេះជាលើកទី២ហើយដែលកាកបាទក្រហមវៀតណាមមានកិត្តិយសធ្វើជាម្ចាស់ផ្ទះនៃសន្និសីទថ្នាក់តំបន់ (លើកទី១ គឺនៅឆ្នាំ១៩៩៨)។ សន្និសីទនេះគឺជាឱកាសដើម្បីឧទ្ទេសនាម និងផ្សព្វផ្សាយសមិទ្ធិផល វប្បធម៌ ប្រទេសជាតិ និងប្រជាជនវៀតណាម ហើយជាឱកាសអំណោយផលដើម្បីសិក្សារៀនសូត្រពីបទពិសោធន៍ ពង្រីកទំនាក់ទំនង និងកៀងគរប្រភពធនធានសម្រាប់គោលដៅមនុស្សធម៌និងសន្តិសុខសង្គមរបស់ប្រទេសជាតិ បង្ហាញពីការទទួលខុសត្រូវចំពោះតំបន់និងចលនាមនុស្សធម៌ជាសកលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ