វៀតណាមរៀបចំសប្ដាហ៍វប្បធម៌ ទេសចរណ៍និងម្ហូបអាហារប្រពៃណីនៅអាហ្វ្រីកខាងត្បូង

(VOVWORLD) - នាថ្ងៃទី៣សីហា ស្ថានទូតវៀតណាមប្រចាំនៅសាធារណះរដ្ឋអាហ្វ្រីកខាងត្បូង បានរៀបចំសប្ដាហ៍វប្បធម៌ ទេសចរណ៍ និងម្ហូបអាហារវៀតណាម នៅទីក្រុង  Johannesburg  សំដៅផ្សព្វផ្សាយខឿនវប្បធម៌ សក្ដានុភាពទេសចរណ៍ រូមណីដ្ឋានល្បីឈ្មោះ និងពិធីបុណ្យប្រពៃណី ដែលក្នុងនោះមានវប្បធម៌ម្ហូបអាហាររបស់បណ្ដាជនជាតិ។
វៀតណាមរៀបចំសប្ដាហ៍វប្បធម៌ ទេសចរណ៍និងម្ហូបអាហារប្រពៃណីនៅអាហ្វ្រីកខាងត្បូង - ảnh 1វៀតណាមរៀបចំសប្ដាហ៍វប្បធម៌ ទេសចរណ៍និងម្ហូបអាហារប្រពៃណីនៅអាហ្វ្រីកខាងត្បូង 

នាថ្ងៃទី៣សីហា ស្ថានទូតវៀតណាមប្រចាំនៅសាធារណះរដ្ឋអាហ្វ្រីកខាងត្បូង បានរៀបចំសប្ដាហ៍វប្បធម៌ ទេសចរណ៍ និងម្ហូបអាហារវៀតណាម នៅទីក្រុង Johannesburg សំដៅផ្សព្វផ្សាយខឿនវប្បធម៌ សក្ដានុភាពទេសចរណ៍ រូមណីដ្ឋានល្បីឈ្មោះ និងពិធីបុណ្យប្រពៃណី ដែលក្នុងនោះមានវប្បធម៌ម្ហូបអាហាររបស់បណ្ដាជនជាតិ។

          ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្វ្រីកខាងត្បូង លោក Vu Van Dung បានសង្កត់ធ្ងន់ថា៖ ក្រៅពីភារកិច្ចជំរុញទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មរវាងវៀតណាមនិងអាហ្វ្រីកខាងត្បូងនោះ ការផ្សព្វផ្សាយវប្បធម៌ពោពេញទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សក្ដានុភាពទេសចរណ៍ និងពិធីបុណ្យប្រពៃណី ដែលក្នុងនោះមានមុខម្ហូបអាហារវៀតណាម គឺចាំបាច់ណាស់ ដើម្បីមិត្តអាហ្វ្រីកខាងត្បូង យល់ដឹងច្បាស់ថែមទៀត អំពីទឹកដី និងមនុស្សវៀតណាម។ ក្នុងឱកាសនេះ ស្ថានទូតវៀតណាមក៏បានឧទ្ទេសនាមអំពីឯកសារ សៀវភៅ កាសែតនិងរូបភាពជាច្រើនស្ដីអំពីវប្បធម៌ ទេសចរណ៍ និងម្ហូបអាហារវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ