វៀតណាមរួមចំណែកជាក់ស្តែងចូលក្នុងបណ្តាសកម្មភាពរបស់UNESCO

វៀតណាមរួមចំណែកជាក់ស្តែងចូលក្នុងបណ្តាសកម្មភាពរបស់UNESCO - ảnh 1
ទិដ្ឋភាពនៃពិធី (រូបថតៈ hanoimoi.com.vn)


(VOVworld)-ពិធីរំលឹកខួបលើកទី៧០ នៃទិវាបង្កើតអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អ.ស.ប​(UNESCO) បានប្រព្រឹត្តទៅនាថ្ងៃទី២៣វិច្ឆិកានៅទីក្រុង
ហាណូយ។​ថ្លែងមតិនៅទីនេះ  ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀត
ណាមលោក Pham Binh Minh បានអះអាងថា UNESCO ជាអង្គការជិតស្និទ្ធ ជាមួយប្រជាជនវៀតណាម និងមានការរួមចំណែកជាក់ស្តែងសម្រាប់គ្រួសារនិង
តំបន់នីមួយៗ។ លោក Pham Binh Minhមានប្រសាសន៍ថា៖

        “ជាប្រទេសធ្លាប់មានប្រពៃណីស្រឡាញ់សន្តិភាព គោរពការអប់រំនិងជ្រួតជ្រាប អត្តសញ្ញាណវប្បធម៌ជាតិដោយជីដូនជីតាបន្សល់ទុកមក ប្រជាជនវៀតណាម បានសម្របខ្លួនយ៉ាងលឿនជាមួយនឹងគោលដៅនៃកម្មភាពរបស់អង្គការ UNESCO។ គោលគំនិតរបស់ UNESCO ជាច្រើនមានលក្ខណៈស្រដៀងគ្នាទៅនឹងបំណងប្រាថ្នា បោះជំហានទៅមុខរបស់ប្រជាជាតិវៀតណាមដូចជាបានចែងក្នុងសារលិខិតរបស់ លោកប្រធានហូជីមិញផ្ញើរជូនប្រធានមហាសន្និបាតអ.ស.ប នាថ្ងៃទី១៤មក្ករា ឆ្នាំ
១៩៤៦ គឺ៖ ប្រជាជនវៀតណាមត្រៀមខ្លួនជាស្រេចនិងមានបំណងអនុ វត្តរាល់
លក្ខខ័ណ្ឌរបស់ធម្មនុញ្ញ San Francisco ធម្មនុញ្ញអ.ស.ប”។

        ឆ្លើយសម្ភាន៍អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ប្រធានតំណាង
UNESCO ប្រចាំនៅវៀតណាមអ្នកស្រី Katherine Muller-Marin បានអះអាងថា៖

        “មានវិស័យជាច្រើនដែលយើងខ្ញុំកំពុងសហប្រតិបត្តិការជាមួយវៀតណាម
ដើ​ម្បីជួយវៀតណាមធ្វើសមាហរណកម្មស៊ីជម្រៅជាងចូលក្នុងតំបន់និងពិភព លោក។ មានរបៀបជាច្រើនសំដៅអនុវត្តវិធានការនេះ ដូចជាជម្រុញការទទួល ស្គាល់បេតិក
ភ័ណ្ឌវប្បធម៌រូបីនិងអរូបី ក៏ដូចជាបេតិកភ័ណ្ឌធម្មជាតិរបស់វៀត ណាម”។

        មុននោះ ក្នុងសារជូនពរវៀតណាមនៅឱកាសរំលឹកខួបលើកទី៥នៃបរម
រាជវាំង​Thang Long របស់វៀតណាមដែលត្រូវបាន UNESCO ទទួលស្គាល់ជា “បេតិ កភ័ណ្ឌវប្បធម៌ពិភពលោក”នោះ អគ្គនាយក UNESCO Irina Bokova បានសន្យាបន្ត គាំទ្រវៀតណាមអភិវឌ្ឍន៍និរន្តភាពថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ