វៀតណាមរួមដៃជាមួយបណ្ដាប្រទេសការពារស្រទាប់អូហ្សូន

(VOVWORLD) - វៀតណាមបានក្លាយទៅជាសមាជិកនៃអនុសញ្ញាក្របខ័ណ្ឌ អង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុចាប់តាំងពីឆ្នាំ១៩៩២ អនុសញ្ញា ទីក្រុងវីយ៉ែនស្ដីពីការការពារស្រទាប់អូហ្សូន និងពិធីសារ Montreal ស្ដីពីសារធាតុ បំផ្លាញស្រទាប់អូហ្សូនចាប់តាំងពីឆ្នាំ១៩៩៤មក។
ថ្ងៃទី១៦ ខែកញ្ញា ជារៀងរាល់ឆ្នាំ ជាទិវាការពារស្រទាប់អូហ្សូនពិភពលោក។ ដោយមានប្រធានបទ “ពិធីសារ Montreal៖ ធ្វើឲ្យត្រជាក់ពិភពលោក រក្សាទុកចំណី អាហារនិងវ៉ាក់សាំង” ទិវាការពារស្រទាប់ អូហ្សូនពិភពលោកឆ្នាំនេះ គឺសំដៅរំលេចសារ សំខាន់នៃការការពារស្រទាប់អូហ្សូន ដែលជួយធ្វើឲ្យបន្ថយដំណើរការប្រែប្រួលអាកាស ធាតុ លើកកំពស់ប្រសិទ្ធភាពថាមពល តាមនោះធានាសន្តិសុខ ស្បៀងអាហារនិងការរក្សាទុកវ៉ាក់សាំង។
ដោយជួយជ្រោមជ្រែងសេចក្ដីអំពាវនាវនៃទីភ្នាក់ងារអូហ្សូនតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងឱកាសទិវាការពារស្រទាប់អូហ្សូនពិភពលោក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២១ ក្រសួងធនធាននិងបរិស្ថានវៀត ណាម បានបំផុសការប្រកួតច្នៃប្រឌិតសិល្បៈ ក្នុងស្រុក ហើយចូលរួមការប្រកួតតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្រោមប្រធានបទ “ការពារ ស្រទាប់អូហ្សូនដើម្បីការពារអាកាសធាតុផែនដី” សំដៅរំលេចទំនាក់ទំនងរវាងការ ការពារស្រទាប់អូហ្សូននិងការប្រែប្រួលអាកាសធាតុ ហើយកត់សម្គាល់សមិទ្ធផលនៃ ពិធីសារ Montreal ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក; តាមនោះលើកកំពស់ការយល់ដឹង របស់សហ គមន៍ក្នុងការកាត់បន្ថយការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន និង លុបបំបាត់សារធាតុ HFC ជាបណ្ដើរៗផងដែរ។
គួរជម្រាបបន្ថែមថា វៀតណាមបានក្លាយទៅជាសមាជិកនៃអនុសញ្ញាក្របខ័ណ្ឌ អង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុចាប់តាំងពីឆ្នាំ១៩៩២ អនុសញ្ញា ទីក្រុងវីយ៉ែនស្ដីពីការការពារស្រទាប់អូហ្សូន និងពិធីសារ Montreal ស្ដីពីសារធាតុ បំផ្លាញស្រទាប់អូហ្សូនចាប់តាំងពីឆ្នាំ១៩៩៤មក។ ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក វៀតណាមបានរួមដៃគ្នាជាមួយសហគមន៍អន្តរជាតិការពារស្រទាប់អូហ្សូន គ្រប់គ្រងនិង លុបបំបាត់សារធាតុបំផ្លាញស្រទាប់អូហ្សូន។ វឌ្ឍនភាពមួយក្នុងចំណោមវឌ្ឍនភាពដ៏ ខ្លាំងក្លាក្នុងការងារគ្រប់គ្រង ការពារស្រទាប់អូហ្សូននៅវៀតណាមនោះ គឺការដាក់ បញ្ចូលក្នុងច្បាប់នូវបទបញ្ញត្តិស្ដីពីការការពារស្រទាប់អូហ្សូននៅក្នុងច្បាប់ការពារ បរិស្ថានឆ្នាំ២០២០ ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ