វៀតណាមរួមដំណើរជាមួយអង្គការសហប្រជាជាតិក្នុងការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន

(VOVWORLD) - ថ្លែងមតិប្រារព្ធពិព័រណ៍ លោកឯកអគ្គរដ្ឋទូត Le Dung ប្រធានក្រុម បេសកកម្មអចិន្រ្តៃយ៍វៀតណាមអមអ.ស.បនិងអង្គការអន្តរជាតិផ្សេងៗ ទៀតនៅទីក្រុងវីយ៉ែនបានរំលេចស្ថានភាពយុវជនប្រើប្រាស់គ្រឿងញៀន កំពុងកើនឡើង ក៏ដូចជាផលប៉ះពាល់ដ៏អវិជ្ជមាននៃស្ថានភាពនេះទៅលើ សុខភាពសហគមន៍និងស្ថិរភាពសង្គម។
វៀតណាមរួមដំណើរជាមួយអង្គការសហប្រជាជាតិក្នុងការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន - ảnh 1លោកឯកអគ្គរដ្ឋទូត Le Dung ថ្លែងមតិប្រារព្ធពិព័រណ៍ (រូបថត៖ Vietnam+)

  ក្រុមបេសកកម្មអចិន្រ្តៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ (អ.ស.ប) និងអង្គការអន្តរជាតិផ្សេងៗទៀតនៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស បានសហការជាមួយការិយាល័យអ.ស.បស្ដីពីគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) បានប្រារព្ធពិព័រណ៍ក្រោមប្រធានបទ “តួនាទីរបស់បុគ្គលក្នុងការរុញ ថយក្រោយគ្រឿងញៀន៖ រឿងរ៉ាវស្ដីពីគ្រោះគ្រឿងញៀនតាមរយៈរូបថត” កាលពីថ្ងៃទី៣មីនាកន្លងទៅ។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនៅខាងក្រៅ សម័យប្រជុំលើកទី៦៣គណៈកម្មាធិការទទួលបន្ទុកបញ្ហាគ្រឿងញៀនរបស់អ.ស.ប (CND 63)។

        ថ្លែងមតិប្រារព្ធពិព័រណ៍ លោកឯកអគ្គរដ្ឋទូត Le Dung ប្រធានក្រុម បេសកកម្មអចិន្រ្តៃយ៍ វៀតណាមអមអ.ស.បនិងអង្គការអន្តរជាតិផ្សេងៗ ទៀតនៅទីក្រុងវីយ៉ែនបានរំលេចស្ថានភាពយុវជនប្រើប្រាស់គ្រឿងញៀន កំពុងកើនឡើង ក៏ដូចជាផលប៉ះពាល់ដ៏អវិជ្ជមាននៃស្ថានភាពនេះទៅលើ សុខភាពសហគមន៍និងស្ថិរភាពសង្គម។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ ទៅលើតួនាទីរបស់គ្រួសារនិងសហគមន៍ក្នុងការជួយយុវជនបោះបង់ចោលគ្រឿងញៀនក៏ដូចជាស្ដារសុខភាពរាងកាយនិងស្មារតីក្រោយពីបន្សាបគ្រឿងញៀន។

        លោកឯកអគ្គរដ្ឋទូត Le Dung បានសម្ដែងនូវគោលបំណងថា តាម រយៈពិព័រណ៍លើកនេះ ប្រទេស អង្គការអន្តរជាតិនិងដៃគូនានា នឹងជំរុញ ថែមទៀតនូវកិច្ចសហប្រតិបតិ្តការសំដៅពង្រីកតួនាទីរបស់គ្រួសារនិងសហគមន៍ ដូចនឹងដំណោះស្រាយមួយជំនួសឲ្យវិធានការជូនអ្នកញៀនទៅក្នុង មណ្ឌលកែប្រែនិងបន្សាបគ្រឿងញៀន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ