វៀតណាមរួមវិភាគទានទៅក្នុងភាពចម្រុះនៃគណៈកម្មាធិការច្បាប់អន្តរជាតិ ILC

(VOVWORLD) - សម័យប្រជុំលើកទី៧០នៃគណៈកម្មាធិការច្បាប់អន្តរជាតិ (ILC) ចំណុះ អ.ស.ប បានប្រព្រឹត្តទៅនៅទីក្រុងញូយ៉ក់ សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៣០ ខែ មេសាដល់ថ្ងៃទី១ ខែមិថុនា និងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី២ ខែកក្កដា ដល់ថ្ងៃទី១០ ខែសីហា។
វៀតណាមរួមវិភាគទានទៅក្នុងភាពចម្រុះនៃគណៈកម្មាធិការច្បាប់អន្តរជាតិ ILC - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមលោក Nguyen Hong Thao (រូបថត៖ TTXVN)

ឆ្លើយតបបទសម្ភាសន៍ក្នុងឋានៈជាអនុប្រធានទី២នៃ ILC នៅសម័យប្រជុំលើកនេះ ឯកអគ្គរដ្ឋទូតវៀតណាមលោក Nguyen Hong Thao បានឲ្យដឹងថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលត្រូវបាន ILC លើកតម្កើងនិងថ្លែងអំណរគុណអាស្រ័យដោយមានការរួមវិភាគទាន ជាក់ស្ដែង។ ឯកអគ្គរដ្ឋទូតអះអាងថា វៀតណាមបានរួមវិភាគទានទៅក្នុងសកម្មភាពចម្រុះនៃ ILC ដូចជាសកម្មផ្គត់ផ្គង់ព័ត៌មាន បង្ហាញនិងតវ៉ាការពារទស្សនៈរបស់ខ្លួន ក្នុងគោល ដៅបង្កើនសមភាពអំពីផលប្រយោជន៍ ភាពបរានុម័ត និងយុត្តិធម៌ក្នុងកិច្ចការ នានារបស់ ILC។

        ក្នុងការកសាងរបាយករណ៍ស្ដីពី “កិច្ចការពារបរិស្ថានក្នុងជម្លោះប្រដាប់ អាវុធ” នោះ តំណាងវៀតណាមបានលើកសំណើបើកទូលាយគំនិត “ប្រទេស កាន់កាប់” ក្លាយទៅជា “កម្លាំងកាន់កាប់” ដែលរួមមានលទ្ធភាពកាន់កាប់របស់ អង្គការអន្តរជាតិនាពេលអនុវត្តន៍តួនាទីរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិតាមរដ្ឋធម្មនុញ្ញរបស់អ.ស.បទៀតផង។ តាមរយៈការពិភាក្សា សំណើរបស់តំណាង វៀតណាម ទទួលបានការគាំទ្រ ហើយត្រូវបានអនុវត្តន៍បញ្ជូលក្នុងរបាយការណ៍ ទាំងស្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ