​វៀតណាមរំលឹកខួបទិវាជ័យជំនះលើពួកហ្វាស៊ីស្ត

​វៀតណាមរំលឹកខួបទិវាជ័យជំនះលើពួកហ្វាស៊ីស្ត - ảnh 1
ពិធីរំលឹកខួបទិវាជ័យជំនះលើពួកហ្វាស៊ីស្តបានរៀបចំមហោឡារឹក(រូបថត៖ Internet)
VOV-​ថ្ងៃទី​​៩​ឧសភា ជាថ្ងៃរំលឹកខួបអនុស្សាវរីយ៏លើកទី ៦៧​ទិវាកងទ័ពក្រហម
សហភាព សូវៀតឈ្នះលើពូកហ្វាស៊ីស្ត​អាលឺម៉ង​(ទី​៩ឧសភា១៩៤៥-​ទី​៩ឧសភា
២០១២)។ មហាជ័យជំនះនេះបានធ្វើឲ្យផ្លាស់ប្តូរជោគវាសនារបស់ប្រជាជាតិជា
ច្រើន។ក្នុងឱកាសនេះ វៀតណាមមានសកម្មភាពជាច្រើនរំលឹកខួបទិវាជ័យជំនះ
នេះ។ សមាគមមិត្តភាពវៀតណាម-រុស្សីខែត្រ Quang Ngai​​បានរៀបចំរំលឹកខួប
លើកទី​៦៧​ទិវាកងទ័ពក្រហមរុស្សីឈ្នះលើពួកហ្វាស៊ីស្តអាលឺម៉ង នឹងលាតត្រដាង
អនុវត្តភារកិច្ចរបស់ សមាគមក្នុងរយះពេលខាងមុខនេះ។ថ្លែងសុន្ទរកថានៅពិធី
 ​លោក  Le Van Nhan ប្រធាន សមាគមមិត្តភាពវៀតណាម-រុស្សី​ខែត្រ Quang Ngai​​
បានលើកច្បាស់ថា៖ជ័យជំនះលើ ពួកហ្វាស៊ីស្តអាលឺម៉ងរបស់កងទ័ពក្រហម
សហភាពសូវៀត​គឺជាជ័យជំនះមានអត្ថន័យ សំរេចកំណត់ក្នុងការបញ្ឈប់សង្រ្គាម
លោកទី​២។​​ចំពោះវៀតណាម​ ការដួលរលំរបស់ពួក ហ្វាស៊ីស្តអាលឺម៉ង​បានបង្ក
ឱកាសដ៏ធំធេងដល់ការតស៊ូរំដោះជាតិ​បើកចេញនូវដំណាក់ កាលថ្មី១​ដល់ប្រជា
ជាតិនឹងទឹកដីវៀតណាម។ក្នុងរយះពេលខាងមុខ​សមាគមមិត្តភាព វៀតណាម-
រុស្សីខែត្រ Quang Ngai បន្តរៀបចំសកម្មភាពមិត្តភាពជាច្រើនដូចជា​រៀបចំ ពិធី
រំលឹកខួប ការជួបប្រាស្រ័យវប្បធម៏​ ការផ្លាស់ប្តូរបណ្តាគណះប្រតិភូ​ជាដើម។ នៅទីក្រុងហូជីមិញសារមន្ទីរវិចិត្រសិល្បះទីក្រុងបានបើកពីព័ណ៏ដោយប្រធាន
បទ៖ បណ្តាមនុស្សធ្វើឡើងជ័យជំនះ។ នៅទីនេះមានដាក់តាំងបង្ហាញវណ្ណះកម្ម
ចំនួនជាង​១០០ របស់វិចិត្រករ រុស្សី Iliukhin  Biris Semionovich ។បណ្តាវណ្ណះកម្ម
គំនូររបស់វិចិត្រករ ពណ៏នាអំពីបណ្តាអ្នកវិទ្យាសាស្រ្តល្បីឈ្មោះ ឧត្តមសេនីយ៏​ វីរះជនកងកំលាំងប្រដាប់អាវុធ វីរះពលករ​របស់រុស្សី​នឹងវៀតណាម​ក្នុងបុព្វហេតុ
តស៊ូដើម្បីសន្តិភាពរបស់មនុស្សលោក​​ទំនាក់ទំនងសហប្រតិបត្តិការអភិវឌ្ឌ្យន៏
របស់ប្រទេសទាំង​២​រុស្សីនឹងវៀតណាម។​លោកស្រី  Ma Thanh Cao នាយិការ
សារមន្ទីវិចិត្រសិល្បះទីក្រុងហូជីមិញ​បានឲ្យដឹងថា៖ ពិព័រណ៏ឆ្នាំនេះត្រូវបាន
រៀបចំក្នុងឱកាសវៀតណាមរំលឹកខួបលើកទី​​៣៧​​ទិវារំដោះ ភាគខាងត្បូង​​ ឯកភាពប្រទេសជាតិនឹងទិវាជ័យជំនះលើពួកហ្វាស៊ីស្ត។បណ្តាវណ្ណះកម្ម គំនូរដែលដាក់តាំងបង្ហាញនៅទីនេះពណ៏នាអំពីទេសភាពធម្មជាតិ​ សង្រ្គាម​​ 
 សេចក្តី ស្រឡាញ់ចំពោះស្រុកកំណើត​​ មាតុប្រទេស​​ក្នុងបំណងរំលឹកគុណ
ដល់ជនដែល បានរួមវិភាទានដើម្បីខឿនសន្តិភាពរបស់សកលលោក។
ពីព័ណ៏បានបើកដល់ថ្ងៃទី​​​១៧​ឧសភា​​២០១២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ