វៀតណាម-រុស្ស៊ីជម្រុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍

វៀតណាម-រុស្ស៊ីជម្រុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍ - ảnh 1
អគ្គនាយកនៃអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម លោក
Nguyen Van Tuan ថ្លែងមតិនៅក្នុងសន្និសីទ


(VOVworld)-សន្និសីទសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍វៀតណាម-រុស្ស៊ី ជា សកម្មភាពដែលបានរៀបចំក្នុងក្របខ័ណ្ឌនៃផ្សារណាត់ទេសចរណ៍អន្តរជាតិ (VITM)
២០១៦ ដែលប្រព្រឹត្តទៅនាថ្ងៃទី១៥មេសានៅទីក្រុងហាណូយ។ នេះជា ព្រឹត្តិ
ការណ៍ដ៏សំខាន់រួមចំណែកបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រវាងវៀតណាមជាមួយរុស្ស៊ី ក៏ដូចជាជម្រុញថែមទៀតការផ្លាស់ប្តូរភ្ញៀវទេសចរ នៃប្រទេសទាំងពីរផងដែរ។ ថ្លែងមតិបើកសន្និសីទ អគ្គនាយកនៃអគ្គនាយកដ្ឋាន
ទេសចរ ណ៍វៀតណាម លោក Nguyen Van Tuan បានអះអាងថា នាប៉ុន្មានឆ្នាំកន្លង
ទៅ ទំនាក់ទំនងដ៏ល្អប្រសើរវាងវៀតណាមជាមួយរុស្ស៊ីបន្តបានពង្រឹងនិងពង្រីក
លើ គ្រប់វិស័យក្នុងនោះមានវិស័យទេសចរណ៍។ ហើយនៅក្នុងសន្និសីទនេះ
ក្រុម ហ៊ុនទេសចរណ៍មួយចំនួនរបស់វៀតណាមនិងរុស្ស៊ីបានចុះហត្ថលេខាលើ
កិច្ច ព្រមព្រៀងសហប្រតិបត្តិការសំដៅបង្កើនការផ្លាស់ប្តូរភ្ញៀវទេសចររវាងប្រទេស
ទាំងពីរ ជួយគ្នាទៅវិញទៅមកក្នុងការអនុវត្តគោលដៅនិងផែនការអភិវឌ្ឍន៍ទេស ចរណ៍ដែលបានដាក់ចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ