វៀតណាម-រុស្ស៊ីបង្កើន កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំង ២

(VOVworld) – ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនិងបំពេញការងារនៅរុស្ស៊ី នាថ្ងៃទី
២៦ និងទី ២៧ កញ្ញា អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan រួមជាមួយគណៈប្រតិភូររដ្ឋសវៀតណាមបានមានជំនួបជាមួយថ្នាក់ដឹកនាំនៃព្រឹទ្ធសភា
និងរដ្ឋសភារុស្ស៊ី។ គោលដៅនៃដំណើរទស្សនកិច្ចគឺសំដៅផ្លាស់ប្តូរបទពិសោធន៍
អំពីសកម្មភាពរដ្ឋសភារវាងភាគីទាំង ២ ជំរុញការយោគយល់និងបង្កើនទំនាក់ទំនង
ទ្វេភាគីឲ្យខ្លាំងក្លាថែមទៀត។ ក្នុងជំនួបជាមួយក្រុមសមាជិកសមាជការសភារមិត្តភាព
រុស្ស៊ជាមួយវៀតណាដឹកនាំដោយប្រធាន Sergei Levtrenko លោកស្រី Nguyen Thi Kim
Ngan បានឲ្យដឹងថា៖“គោលនយោបាយកិច្ចការបរទេសរបស់វៀតណាមនាបច្ចុប្បន្ន
គឺពហុភាគីពហុបែបនិងចង់ធ្វើជាមិត្តជាមួយប្រទេសទាំងឡាយ។ យើងខ្ញុំជានិច្ចកាល
ចាត់ទុកថា៖ រុស្ស៊ីជាដៃគូរអាទិភាពជួរមុនលើគ្រប់វិស័យដែលមានទំនាក់ទំនងប្រពៃណី
ល្អប្រសើតាំងពីមុនមក។យើងខ្ញុំមានគោលបំណងបង្កើនទំនាក់ទំនងរវាងរដ្ឋសភា
វៀតណាមជាមួយក្រុមប្រឹក្សារសហព័ន្ធរុស្ស៊ីនិងឌុយម៉ាជាតិរុស្ស៊ី៕”

វៀតណាម-រុស្ស៊ីបង្កើន កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំង ២  - ảnh 1
អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan រួមជាមួយគណៈប្រតិភូររដ្ឋសវៀតណាមបានមានជំនួបជាមួយថ្នាក់ដឹកនាំនៃព្រឹទ្ធសភា
និងរដ្ឋសភារុស្ស៊ី។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ