វៀតណាម-រុស្ស៊ីពិគ្រោះយោបល់នយោបាយ

វៀតណាម-រុស្ស៊ីពិគ្រោះយោបល់នយោបាយ - ảnh 1


(VOVworld)-ក្នុងពិធីពិគ្រោះយោបល់នយោបាយជាប្រចាំឆ្នាំថ្នាក់អនុរដ្ឋមន្រ្តី
ការបរទេសរវាងវៀតណាមជាមួយរុស្ស៊ី ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៥តុលា
ឆ្នាំ២០១៣នៅ ទីក្រុងហាណូយ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui
Thanh Son និងអនុរដ្ឋមន្រ្តី​ការបរទេសរុស្ស៊ី លោក Igor Morgulov បានពិ
ភាក្សា និងយល់ព្រមលើបណ្តាវិធានការ ជម្រុញទំនាក់ទំនងដៃគូរយុទ្ធសាស្រ្ត
លើគ្រប់វិស័យរវាងវៀតណាមនិងរុស្ស៊ី។

        ភាគីទាំងពីរបានផ្លាស់ប្តូរ និងពិនិត្យឡើងវិញស្ថានភាពសហប្រតិបត្តិការ
ទ្វេភាគី លើវិស័យជាច្រើន ក្នុងនោះមានវិស័យនយោបាយ-កិច្ចការបរទេស សេដ្ឋកិច្ច-ពាណិជ្ជកម្មជាដើម។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់អំពីបណ្តា
បញ្ហាអន្តរជាតិ ស្ថានភាពនៅអាស៊ី-ប៉ាស៊ីហ្វិក និងបញ្ហាផ្សេងៗទៀតដែល​ភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា សំដៅធានាផលប្រយោជន៌របស់ភាគីទាំង
ពីរលើឆាកអន្តរជាតិ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ