វៀតណាមលើកកំពស់កំរិតព្រមានចំពោះសកម្មភាពបង្ការប្រឆាំងជំងឺដោយវីរុស Zika

វៀតណាមលើកកំពស់កំរិតព្រមានចំពោះសកម្មភាពបង្ការប្រឆាំងជំងឺដោយវីរុស Zika  - ảnh 1
វៀតណាមលើកកំពស់កំរិតព្រមានចំពោះសកម្មភាពបង្ការប្រឆាំងជំងឺដោយវីរុស Zika (Image: VNA)


(VOVworld) – ក្នុងសេចក្តីប្រកាសនៃស្ថាប័នការកំណត់សុខាភិបាលអន្តរជាតិ
 (IHR) ចំណុះអង្គការសុខភាពពិភពលោក (WHO) ដែលត្រូវបានផ្ញើរដល់ស្ថាប័ន
 IHR ប្រចាំនៅវៀតណាម នាថ្ងៃទី ២៣ មិនា បានឲ្យដឹងថា៖ អូស្ត្រាលីទើបនឹងរក
 ឃើញករណីឆ្លងវីរុស Zika បន្ទាប់ពីវិលត្រឡប់ពីវៀតណាមវិញ។ ក្នុងរយៈពេល
ស្នាក់នៅវៀតណាមចាប់ពីថ្ងៃទី ២៦ កុម្ភៈ ដល់ថ្ងៃទី ៦ មិនា អ្នកជំងឺនេះបានទៅ
ទស្សនាទីក្រុងហូជីមិញ ខេត្ត Lam Dong ខេត្ត Khanh Hoa និង ខេត្ត Binh Thuan។
 បន្ទាប់ពីទទួលបានព័ត៌មាន ក្រសួងសុខាភិបាលវៀតណាមបានបង្កើត ក្រុម
ការងារទៅបណ្ដាតំបន់ពោលខាងលើដើម្បីធ្វើការជាមួយគណៈកម្មាធិការប្រ
ជាជននិងបណ្តាមន្ទីទាក់ទិន បណ្ជាណែនាំអនុវត្តសកម្មភាពបង្ការប្រឆាំងនឹង
អសន្នរោគ Zika។ រហូតមកដល់ពេលនេះ មិនទាន់មានព័ត៌មានពេញលេញនៅ
ឡើយ ដោយហេតុនេះ មិនទាន់អះអាងថាភ្ញៀវទេសចរជាជនអូស្ត្រាលីនេះបាន
ឆ្លងវីរុស Zika មុនឬបន្ទាប់ពីចេញពីវៀតណាមទេ។ ក្រសួងសុខាភិបាល
វៀតណាមនឹងបន្តបំភ្លឺរាល់ព័ត៌មានទាក់ទិន ហើយបង្កើនការងារត្រួតពិនិត្យនៅ
ព្រលានយន្តហោះក្នុងទូទាំងប្រទេស៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ