វៀតណាម៖លើកកំពស់គុណភាពក្នុងការគ្រប់គ្រងរដ្ឋអំពីកិច្ចការពារបរិស្ថាន

វៀតណាម៖លើកកំពស់គុណភាពក្នុងការគ្រប់គ្រងរដ្ឋអំពីកិច្ចការពារបរិស្ថាន - ảnh 1


(VOVworld) - នាថ្ងៃទី៦ មករា នៅរដ្ឋធានីហាណូយរបស់វៀតណាម ក្នុងពិធីបូក
សរុបឆ្នាំ២០១៤និងដាក់ចេញទិសដៅអនុវត្តភារកិច្ចឆ្នាំ២០១៥ អនុប្រធានអគ្គ
នាយកដ្ឋានបរិស្ថានលោក Nguyen The Dong បានឲ្យដឹងថា នាឆ្នាំ២០១៥ អគ្គ
នាយកដ្ឋានបរិស្ថាននឹងបន្តលាតត្រដាងអនុវត្តនិងជំរុញខ្លាំងសកម្មភាពគ្រប់គ្រង
រដ្ឋអំពីបរិស្ថានប្រកបដោយប្រសិទ្ធភាព។អគ្គនាយកដ្ឋាននឹងប្រមូលផ្ដុំដំណើរការ
អនុវត្តច្បាប់ស្ដីពីកិច្ចការពារបរិស្ថាន និងរៀបចំការឃោសនាឲ្យមានភាពទូលំ
ទូលាយក្នុងសង្គមទាំងមូល បង្កើនការងារកែទម្រង់រដ្ឋបាលតាមទិសតម្លាភាព
ធានាលក្ខណៈតាមក្រិតក្រមមានប្រសិទ្ធភាពសំរាប់ប្រជាជននិងអង្គភាពអាជី
វកម្ម។ក្នុងឆ្នាំ២០១៥អគ្គនាយកដ្ឋានបរិស្ថាននឹងរៀបចំសន្និសីទជាច្រើនដូចជា
សន្និសីទអំពីបរិស្ថានទូទាំងប្រទេសលើកទី៤ សន្និសីទថ្នាក់រដ្ឋមន្រ្តីបរិស្ថាន
អាស៊ានលើកទី១៣និង ព្រឹត្តិការណ៍ផ្សេងៗទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ