វៀតណាមលើកកំពស់តួនាទីរបស់អាស៊ានក្នុងការធានាររចនាសម្ព័ន្ធសន្តិសុខនិងស្ថិរភាពក្នុងតំបន់

វៀតណាមលើកកំពស់តួនាទីរបស់អាស៊ានក្នុងការធានាររចនាសម្ព័ន្ធសន្តិសុខនិងស្ថិរភាពក្នុងតំបន់ - ảnh 1
វៀតណាមលើកកំពស់តួនាទីរបស់អាស៊ានក្នុងការធានាររចនាសម្ព័ន្ធសន្តិសុខនិងស្ថិរភាពក្នុងតំបន់ (Image: VNA)


(VOVworld) – នាថ្ងៃទី ១៥ កុម្ភៈ ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. បានរៀបចំ
 សម័យពិភាក្សាបើកទូលាយក្រោមប្រធានបទ «គោរពបណ្ដាគោលដៅកំពូល
 របស់ធម្មនុញ្ញ អ.ស.ប. កត្តាសំខាន់សំដៅរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ»
។ ថ្លែងមតិនៅទីនេះ អគ្គលេខាធិការ អ.ស.ប. លោក  Ban Ki Moon បានសង្កត់
ធ្ងន់​ទៅលើតួនាទីរបស់ អ.ស.ប. ក្នុងការជួយឧបត្ថម្ភកសាងសមត្ថភាពសំរាប់
ប្រទេស នានាដើម្បីដោះស្រាយជំលោះនិងវិបត្តិតាមរយៈវិធានការរាំងស្កាត់
រកឃើញនិងព្រមានមុនៗ។ លោកក៏បានអះអាងថា៖ ទិសដៅធ្វើសកម្មភាព
របស់ អ.ស.ប. ផ្អែកទៅលើកិច្ចសហប្រតិបត្តិការតម្លាភាពនិងការគោរព
អធិបតេយ្យភាពជាតិតាមស្មារតីរបស់ធម្មនុញ្ញ អ.ស.ប.។   

        ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga ប្រធាន
អង្គទូតវៀតណាមប្រចាំនៅ អ.ស.ប. បានចាត់ទុកថា៖ អ.ស.ប. គប្បី ពង្រីក
តួនាទីជួយឧបត្ថម្ភដោះស្រាយជំលោះដោយសន្តិវិធីនិងទប់ទល់នឹងជំលោះ
ព្រមទាំង ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. គប្បីបង្កើនទំនាក់ទំនងជាមួយបណ្ដា
 អង្គការក្នុងតំបន់និងអនុតំបន់ អនុវត្តល្អតួនាទីធ្វើជាអ្នកអាជ្ញាកណ្ដាលសម្រុះ
 សម្រួល បំផុសប្រភពធនធានមនុស្សនិងលើកកំពស់សមត្ថភាពសំរាប់
សកម្មភាព រក្សាសន្តិភាព។ លោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់
ទៅលើតួនាទី សាមគ្គីភាពរបស់អាស៊ានក្នុងការធានារចនាសម្ព័ន្ធសន្តិសុខ
និងស្ថិរភាពក្នុងតំបន់ ជាពិសេសចំពោះមុខបំរ៉ែបំរួលដ៏ស្មុគស្មាញនៅសមុទ្រ
ខាងកើតដែលមានការ សាងសង់ខុសច្បាប់ដោយឯកតោភាគីដែលជះ
ឥទ្ធិពលដល់បរិស្ថាននិងរំលោព ទៅលើសន្តិភាពសន្តិសុខស្ថិរភាពក្នុងតំបន់។
ឯកអគ្គរដ្ឋទូតវៀតណាមបានស្នើរ ឲ្យភាគីទាក់ទិននានាបញ្ឈប់ភា្លមមួយ
រំពិចរាល់ទង្វើផ្លាស់ប្តូរសភាពដើម យោធា ភាវូបនីយកម្ម ឬ ធ្វើឲ្យស្ថានភាព
នៅសមុទ្រខាងកើតស្មុគស្មាញថែមទៀត ហើយ អំពាវនាវដោះស្រាយ
ជំលោះដោយសន្តិវិធីដោយឈរលើមូលដ្ឋានធម្មនុញ្ញ​ អ.ស.ប. និងច្បាប់
អន្តរជាតិ ក្នុងនោះមានអនុសញ្ញា អ.ស.ប. ស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២
គោរពសិទ្ធិរសរីភាពនាវាចរណ៍អាកាសចរណ៍ក្នុងតំបន់ សន្យាអនុវត្ត
ដ៏ត្រឹមត្រូវនិងពេញលេញសេចក្តីថ្លែងការណ៍នៃភាគីនាននៅសមុទ្រខាង
កើត (DOC) និងឆ្ពោះទៅទទួលបានក្រមប្រតិបត្តិសំរាប់ភាគីនានានៅ
សមុទ្រខាងកើត (COC)៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ