វៀតណាមលើកត្រដែតការរួមចំណែករបស់រុស្ស៊ីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក

វៀតណាមលើកត្រដែតការរួមចំណែករបស់រុស្ស៊ីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក - ảnh 1
រដ្ឋមន្ត្រីការពារជាតិទាំងពីររូបនៅក្នុងជំនួប


(VOVworld)-នៅក្នុងជំនួបក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី នាយឧត្តម​
សេនីយ៍ Sergey Shoigu ជាមួយប្រធានយោធានៃប្រទេសអាស៊ានទាំង១០​ដែល កំពុងបំពេញទស្សកិច្ចសន្តិសុខអន្តរជាតិនៅក្រុងម៉ូស្គូរលើកទី៥ រដ្ឋមន្ត្រីក្រសួង ការពារប្រទេសវៀតណាម លោក Ngo Xuan Lich បានថ្លែងបទសន្ទរកថាដោយ
សង្កត់ធ្ងន់ថា វៀតណាមវាយតម្លៃខ្ពស់ចំពោះរាល់ការរួមចំណែករបស់រុស្ស៊ីចូល
ក្នុងការរក្សាសន្តិភាព ស្ថិរភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ មិនត្រឹមតែប៉ុណ្ណោះ រុស្ស៊ីក៏បានចូលរួមយ៉ាងសកម្មនិងមានការទទួលខុសត្រូវទៅក្នុងយន្តការសហប្រ តិបត្តិការសន្តិសុខពហុភាគីតំបន់ដឹកនាំដោយអាស៊ានដូចជា វេទិកាតំបន់អា
ស៊ាន (ARF) និងសន្និសីទរដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ានបើក
ទូលាយ (ADMM+)។ លោករដ្ឋមន្ត្រី Ngo Xuan Lich បានអះអាងថា វៀតណាម
សន្យា បង្កើនកិច្ច សហប្រតិបត្តិការជាមួយរុស្ស៊ីតាមរយៈកាណាល់សហប្រតិបត្តិ
ការទ្វេភាគីនិងពហុ ភាគី ដោយឈរលើមូលដ្ឋានសមភាព គោរពគ្នាទៅវិញទៅមក
មានផលប្រ យោជន៍ដូចគ្នា និងគោរពច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ