វៀតណាមសកម្មចូលរួមស្វែងរកយន្តហោះម៉ាឡេស៊ីបាត់ខ្លួន

វៀតណាមសកម្មចូលរួមស្វែងរកយន្តហោះម៉ាឡេស៊ីបាត់ខ្លួន - ảnh 1
យន្តហោះត្រូវបានចាត់ទុកថា បាត់ខ្លួនលើដែនអាកាសវៀតណាម (រូបថតៈ dantri.vn)


(VOVworld)-នាព្រឹកថ្ងៃទី១០មិនា នៅទីបញ្ជាការនៃគណៈកម្មាធិការស្វែងរកជួយ
សង្គ្រោះ ឧត្តមសេនីយ៌ឯកលោក Do Ba Ty ជាអគ្គសេនាធិការ និងជាអនុរដ្ឋមន្រ្តី
ក្រសួងការពារប្រទេសវៀតណាម បានប្រជុំជាមួយកងកម្លាំងជួយសង្គ្រោះ របស់
ក្រសួងការពារប្រទេសដើម្បីស្តាប់របាយការណ៍និងបញ្ជាណែនាំផ្ទាល់ការងារស្វែង
រកយន្តហោះរបស់មាឡេស៊ីដែលបាត់ខ្លួន។ ឧត្តមសេនីយ៍ទោ Vo Van Tuan អគ្គ
សេនាធិការរងកងទ័ពប្រជាជនវៀតណាម និងជាអនុប្រធានគណៈកម្មាធិការ
សន្តិសុខអាកាសចរណ៍ស៊ីវិលជាតិឲ្យដឹងថា៖

        “ការសហការជាមួយបណ្តាកងកម្លាំងបានបែងចែកតាមតំបន់ សព្វថ្ងៃមាន
នាវាកងទ័ពជើងទឹករបស់អាមេរិកចូលរួមការស្វែងរកជាមួយនឹងយន្តហោះរបស់​
មាឡេស៊ី។ រីឯភាគីចិនបានអនុញ្ញត្តិឲ្យនាវាជើងទឹកចំនួន២មានស្លាក់លេខ៥២៨
និង៩៩៩ ចូលក្នុងតំបន់ទាក់ទិនដល់ដែនសមុទ្ររបស់វៀតណាម”។

        ឧត្តមសេនីយ៍ឯក Do Ba Ty អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានសំណូមពរបណ្តាកងកម្លាំងជួយសង្រ្គោះស្រង់យកវត្ថុចំណែក ហើយពេល បានរកឃើញវត្ថុចំណែកត្រូវជូនដំណឹងឲ្យទីបញ្ជាការភ្លាមមួយរំពេច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ