វៀតណាម-សិង្ហបុរីចែករំលែកបទពិសោធន៍​អំពី​ការកសាង​បណ្តាញ​គ្រប់គ្រង​សហគមន៍

(VOVWORLD) - លោកស្រី Nguyen Thi Thu Ha បានស្នើឲ្យសម្ព័ន្ធសមាគមន៍បន្តយកចិត្តទុកដាក់ជំរុញដល់ស្ថាប័នមានសមត្ថកិច្ច និងសហក្រាសសិង្ហបុរីបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ ជាពិសេសគឺការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងអប់រំ។
វៀតណាម-សិង្ហបុរីចែករំលែកបទពិសោធន៍​អំពី​ការកសាង​បណ្តាញ​គ្រប់គ្រង​សហគមន៍ - ảnh 1ទិដ្ឋភាពនៃជំនួប (រូបថត៖ VNA)

នាថ្ងៃទី ៤ កក្កដា នៅទីក្រុងហាណូយ លោកស្រី Nguyen Thi Thu Ha អនុប្រធាន - អគ្គលេខាគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានដឹកនាំកិច្ចប្រជុំរវាងគណៈប្រតិភូជាន់ខ្ពស់នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមជាមួយ គណៈប្រតិភូជាន់ខ្ពស់សម្ព័ន្ធសមាគមប្រជាជនសិង្ហបុរី ដឹកនាំដោយលោក Jimmy Toh Yong Leng នាយកប្រតិបត្តិសម្ព័ន្ធសមាគម ក្នុងឱកាសដែលគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅវៀតណាម។

ក្នុងកិច្ចពិភាក្សាការងារ លោកស្រី Nguyen Thi Thu Ha មានគោលបំណងថា សម្ព័ន្ធសមាគមប្រជាជនសិង្ហបុរីបន្តចែករំលែកបទពិសោធន៍ និងរបៀបកសាងបណ្តាញគ្រប់គ្រងសហគមន៍ រួមចំណែកលើកកំពស់ប្រសិទ្ធភាពក្នុងការអនុវត្តគំរូស្វ័យគ្រប់គ្រងនៅតំបន់លំនៅដ្ឋាន។ លោកស្រី Nguyen Thi Thu Ha បានស្នើឲ្យសម្ព័ន្ធសមាគមន៍បន្តយកចិត្តទុកដាក់ជំរុញដល់ស្ថាប័នមានសមត្ថកិច្ច និងសហក្រាសសិង្ហបុរីបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ ជាពិសេសគឺការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងអប់រំ។

រីឯខ្លួនវិញ លោក Jimmy Toh Yong Leng បានសម្ដែងក្តីសោមនស្សរីករាយចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ប្រកបដោយប្រសិទ្ធភាពរវាងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងសម្ព័ន្ធសមាគមប្រជាជនសិង្ហបុរីបានអនុម័តលើខ្លឹមសារ ដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអង្គការទាំងពីរ។ លោកមានគោលបំណងថា ភាគីទាំងពីរនឹងបង្កើនការផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍ឲ្យកាន់តែមានប្រសិទ្ធភាពនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ