វៀតណាម​ស្ថិត​ក្នុង​ Top 5 ​គោលដៅវិនិយោគអចលនទ្រព្យ របស់មហាសេដ្ឋីសិង្ហបុរី

(VOVWORLD) - រួមជាមួយអូស្ត្រាលី ឥណ្ឌា ហុងកុង (ចិន) និងចិន វៀតណាមគឺជាគោលដៅមួយក្នុងចំណោមគោល ដៅវិនិយោគអចលនទ្រព្យឈានមុខគេទាំង ៥ របស់មហាសេដ្ឋីសិង្ហបុរី។
វៀតណាម​ស្ថិត​ក្នុង​ Top 5 ​គោលដៅវិនិយោគអចលនទ្រព្យ របស់មហាសេដ្ឋីសិង្ហបុរី - ảnh 1ចំណុចកណ្តាលនៃខណ្ឌលេខ១ ទីក្រុងហូជីមិញ ខែវិច្ឆិកា ឆ្នាំ ២០២២។ (រូបថត៖ Quynh Tran)

តានរបាយការណ៍ The Wealth Report ២០២៣ របស់ក្រុមហ៊ុនឈ្មួញកណ្តាលអចលនទ្រព្យ Knight Frank បានឲ្យដឹងថា វៀតណាមជាប់ចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមគោលដៅវិនិយោគអចលនទ្រព្យដែលត្រូវបាននិយមចូលចិត្តបំផុតទាំង ៥ របស់មហាសេដ្ឋសិង្ហបុរី។ យោងតាមរបាយការណ៍នេះ កត្តាគួរឲ្យទាក់ទាញមួយក្នុងវិស័យអចលនទ្រព្យរបស់វៀតណាមគឺខុនដូលំដាប់ខ្ពស់មានតម្លៃសមរម្យជាង បើប្រៀបធៀបនឹងទីក្រុងដទៃទៀត។ ជាក់ស្តែង ទីក្រុងហូជីមិញឈរលំដាប់ថ្នាក់ទីបី អំពីតម្លៃសមរម្យនៃខុនដូលំដាប់ខ្ពស់ បន្ទាប់ពី Sao Paolo (ប្រេស៊ីល) និងCape Town (អាហ្វ្រិកខាងត្បូង) ។ គូសបញ្ជាក់ថា សិង្ហបុរីឈរលំដាប់ថ្នាក់ទី ២ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីចំនួន ១៤០ ដែលវិនិយោគនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ