វៀតណាមស្ថិតក្នុងចំណោមវិនិយោគិនធំ ៗ ចំនួន ៣ នៅកម្ពុជា

(VOVWORLD) - អត្រានៃការវិនិយោគបរទេសនៅកម្ពុជាកំពុងកើនឡើងទាំងបរិមាណនិងទំហំបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចាប់ពីដើមឆ្នាំ ២០១៩ មកការវិនិយោគពីបរទេសចូលមកកម្ពុជាមានការកើនឡើងយ៉ាងឆាប់រហ័ស ដែលក្នុងនោះវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៣ ដែលមានដើមទុនវិនិយោគច្រើនបំផុតនៅកម្ពុជា។ នាំមុកគេគឺចិន បន្ទាប់មកគឺជប៉ុន។

យោងតាមរបាយការណ៍ដែលទើបនឹងបានប្រកាសដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)បានឲ្យដឹងថាក្នុងរយៈពេល ៨ ខែឆ្នាំ ២០១៩ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់សច្ចាប័នលើគម្រោងបរទេសចំនួន ២២២ គម្រោង ដែលមានតម្លៃសរុប ៦ ពាន់លានដុល្លារអាមេរិក។ អត្រានៃការវិនិយោគបរទេសនៅកម្ពុជាកំពុងកើនឡើងទាំងបរិមាណនិងទំហំបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រលកវិនិយោគកំពុងមាននិន្នាការកើនឡើងយ៉ាងខ្លាំងនៅក្នុងវិស័យមួយចំនួនដូចជាឧស្សាហកម្ម គែច្នៃ និងទេសចរណ៍ ពោលគឺកើនប្រមាន ៩៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ ។ គម្រោងវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស (  SEZ ) ក៏កំពុងកើនឡើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ