វៀតណាមស្ថិតក្នុង​ដំណើទស្សនា​សិក្សាពិសេសរបស់សមាគមភូមិវិទ្យាកាណាដា

(VOVWORLD) - អ្នកជំនាញមកពី សមាគមភូមិវិទ្យាកាណាដា (RCGS) នឹងមកប្រទេសវៀតណាមនៅចុងឆ្នាំនេះ ដូចជាផ្នែកមួយនៃដំណើរទស្សនាសិក្សាពិសេសមួយដែលមានឈ្មោះថា "RCGS Quests" ដែលបានធ្វើឡើងជារៀងរាល់ឆ្នាំ។

អ្នកជំនាញភូមិវិទ្យា និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Mount Royal (កាណាដា) លោកស្រី Lynn Moorman នឹងក្លាយជាអ្នកដឹកនាំដំណើរស្វែងយល់ប្រទេសវៀតណាមលើកនេះ។

វៀតណាមស្ថិតក្នុង​ដំណើទស្សនា​សិក្សាពិសេសរបស់សមាគមភូមិវិទ្យាកាណាដា - ảnh 1សម្តែងសិល្បៈ Bai Choi នៅ Hoi An ខេត្ត Quang Nam។ រូបថត៖ VOV

ដំណើរទស្សនាសិក្សានេះ មានចំណុចលេខធ្លោជាច្រើន ចាប់ពីភាគខាងជើងពាសពេញទៅដោយប្រពៃណី អតីតរាជធានីនៃតំបន់ភូមិភាគកណ្តាល ឆ្នេរសមុទ្រដ៏មហិមា ភ្នំខ្ពស់ ទីជនបទដ៏ស្ងប់ស្ងាត់ រហូតដល់ជីវភាពដ៏រស់រវើកនៅទីក្រុងហូជីមិញ និងតំបន់ដីសណ្ដទន្លេ Cuu Long ។ ការសម្តែងសិល្បៈប្រពៃណីក៏ត្រូវបានផ្តល់អាទិភាពក្នុងកាលវិភាគផងដែរ សំដៅលើកតម្កើង និងលើកទឹកចិត្តដល់ការអភិរក្សវប្បធម៌អន្តោគ្រាម។

ដំណើរទេសចរណ៍ពិសេសទៅកាន់វៀតណាមរបស់ RCGS គឺជាផ្នែកមួយនៃដំណើរទស្សនាសិក្សាពិសេស "RCGS Quests" ដែលជាកិច្ចសហការរវាង សមាគមភូមិវិទ្យាកាណាដា និងក្រុមហ៊ុនទេសចរណ៍ Exodus Travels ដែលមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសកាណាដា។ នៅក្នុងឆ្នាំទី ៣ ដែលបានរៀបចំឡើងនេះ ក្រៅពីវៀតណាម RCGS Quests ២០២៤ ក៏ឆ្លងកាត់ប្រទេសអ៊ីតាលី កេនយ៉ា ហ្ស៊កដានី និងអេហ្ស៊ីបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ