វៀតណាមស្ថិតនៅក្នុង Top 30 ទីផ្សារលក់រាយថ្មីគួរអោយទាក់ទាញសំរាប់វិនិយោគិនបរទេស

វៀតណាមស្ថិតនៅក្នុង Top 30 ទីផ្សារលក់រាយថ្មីគួរអោយទាក់ទាញសំរាប់វិនិយោគិនបរទេស - ảnh 1
វៀតណាមស្ថិតនៅក្នុង Top 30 ទីផ្សារលក់រាយថ្មីគួរអោយទាក់ទាញសំរាប់វិនិយោគិនបរទេស

(VOV)_តាមតារាងចំណាត់ថ្នាក់ក្នុងសន្ទស្សន៍អភិវឌ្ឍន៍លក់រាយសកល ( GRD​I)
ដោយសម្ព័ន្ធក្រុមហ៊ុនពិគ្រោះយោបល់ទីផ្សារ AT Kearney (អាមេរិក)​ ប្រកាសជារៀង
រាល់ឆ្នាំថា៖​វៀតណាមបន្តស្ថិតនៅក្នុង Top 30 ទីផ្សារលក់រាយថ្មីគួរ​អោយទាក់ទាញបំ
ផុតលើពិភពលោក សំរាប់វិនិយោគិនបរទេស ពីឆ្នាំ ២០០៨មក។នេះគឺជាព័ត៌មាន
ដែលបានប្រកាសនៅសិក្ខាសាលា៖ រកឃើញគ្រោះហានិភ័យអំពីគោលនយោបាយចំ
ពោះផ្នែកលក់រាយវៀតណាម ក្នុងសភាពការធ្វើសមាហរណកម្ម TPP និង EVFTA
ដែលប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ ថ្ងៃទី២៨ មិថុនា។

          នៅទីនេះ បណ្ដាក្រុមហ៊ុនស្រាវជ្រាវទីផ្សារ និងអ្នកជំនាញការសេដ្ឋកិច្ចបានវាយ
តំលៃទីផ្សារលក់រាយវៀតណាម មានយថាទស្សន៍អភិវឌ្ឍន៍ជាច្រើន ហើយនឹងបន្តទ
ទួលបានកំណើនខ្ពស់ក្នុងរយៈពេលខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ